សំណួរ
តើភរិយារបស់លោកកាអ៊ីនជានរណា? តើភរិយារបស់លោកកាអ៊ីនមកពីណា?
ចម្លើយ
ព្រះគម្ពីរមិនបាននិយាយថានរណាជាភរិយារបស់លោកកាអ៊ីនជាក់លាក់ទេ។ ចម្លើយដែលអាចឆ្លើយបានអំពីភរិយារបស់លោកកាអ៊ីននោះគឺជាប្អូនស្រី ឬជាក្មួយ ឬក៏ជាចៅស្រី។ល។ ព្រះគម្ពីរមិនបានចែងថា គាត់អាយុប៉ុន្មានទេ នៅពេលដែលគាត់សម្លាប់លោកអេបិល (លោកុប្បត្តិ ៤:៨)។ អ្នកទាំងពីរគឺជាអ្នកចម្ការ ពួកគេទាំងពីរហាក់បីដូចជាពេញវ័យ អាចមានគ្រួសាររបស់គេរៀងខ្លួនហើយ។ ប្រាកដណាស់លោកអ័ដាម និងនាងអេវ៉ាបង្កើតបានកូនលើសពីលោកកាអ៊ីននិងលោកអេបិល នៅពេលដែលលោកអេបិលត្រូវបានសម្លាប់។ ក្រោយមក ប្រាកដណាស់ ពួកគេមានកូនជាច្រើន (លោកុប្បត្តិ ៤:១៤) បង្ហាញថា មានកូនជាច្រើនទៀត ហើយប្រហែលជាលោកអ័ដាម និងនាងអេវ៉ាមានចៅរស់នៅពេលនោះរួចស្រេចបាត់ទៅហើយ។ ភរិយារបស់លោកកាអ៊ីន (លោកុប្បត្តិ ៤:១៧) អាចជាកូនស្រី ឬចៅស្រីរបស់លោកអ័ដាម និងនាងអេវ៉ា។
លោកអ័ដាម និងនាងអេវ៉ាជាមនុស្សដំបូង (ហើយតែមួយគត់) កូនរបស់ពួកគេមិនអាចមានជម្រើសផ្សេងទៀតក្រៅពីរៀបការរវាងគ្នាឡើយ។ ព្រះជាម្ចាស់មិនបានហាមការរៀបការរវាងគ្នាឯងឡើយ រហូតដល់យូរក្រោយមក នៅពេលដែលមានមនុស្សច្រើនក្នុងការយកចិត្តទុកជាមួយនឹងការរៀបការរវាងគ្នាឯង (លេវីវិន័យ ១៨:៦-១៨)។ ហេតុផលដែលទាស់មុខស្មន់សព្វថ្ងៃនេះ ធ្វើឱ្យកើតមានហ្សែនដែលមិនប្រក្រតី គឺថានៅពេលមនុស្សពីនាក់មានហ្សែនស្រដៀងគ្នា (ឧទាហរណ៍ បងប្រុស និងប្អូនស្រី) មានកូនជាមួយគ្នា មានហានីភ័យខ្ពស់ នឹងក្លាយទៅជាហ្សែនកាន់តែខ្លាំងឡើង។ នៅពេលមនុស្សមកពីគ្រួសារផ្សេងគ្នាមានកូន ទាំងឪពុកទាំងម្តាយមិនទំនងមានហ្សែនអន់ដូចគ្នាទេ។ លេខកូដនៃហ្សែនរបស់មនុស្ស បានទទួលការ «បំពុល» ជាច្រើនក្នុងសតវត្សរ៍កន្លងមកនេះ ហ្សែនមានការខូច រីករាលដាលជាច្រើន ហើយបានធ្លាក់ដល់ពីជំនាន់មួយទៅជំនាន់មួយទៀត។ លោកអ័ដាមនិងនាងអេវ៉ាមិនមានហ្សែនដែលខូចណាទេ ដែលធ្វើឱ្យពួកគេ និងមនុស្សពីបីជំនាន់មុននៃពូជពង្សរបស់ពួកគេមានសុខភាពល្អជាងយើងសព្វថ្ងៃ។ បើមាន ហ្សែនដែលខូច គឺកូនរបស់លោកអ័ដាម និងនាងអេវ៉ាមួយចំនួនតូចប៉ុណ្ណោះ។ ជាលទ្ធផល វាមានសុវត្ថិភាពក្នុងការរៀបការរវាងគ្នាឯង។
English
តើភរិយារបស់លោកកាអ៊ីនជានរណា? តើភរិយារបស់លោកកាអ៊ីនមកពីណា?