settings icon
share icon
សំណួរ

តើព្រះយេស៊ូវជាផ្លូវតែមួយគត់ទៅស្ថានសួគ៌មែនទេ?

ចម្លើយ


ពិតមែនហើយ ព្រះយេស៊ូវជាផ្លូវតែមួយគត់ទៅ ស្ថានសួគ៌។ ជាសេចក្តីថ្លែងដែលប្រកាសផ្តាច់មុខ ភ្ញាក់ផ្អើល ឬអាចរវាតចិត្តដែរ ប៉ុន្តែ យ៉ាងណាក៏ដោយ វាគឺជាការពិត។ ព្រះគម្ពីរបានបង្រៀនថា គ្មានផ្លូវណាផ្សេងទៀតទៅស្ថានសួគ៌ ក្រៅពីតាមរយៈផ្លូវរបស់ព្រះយេស៊ូវគ្រីស្ទទេ។ ព្រះយេស៊ូវទ្រង់ផ្ទាល់មានបន្ទូលក្នុងយ៉ូហាន ១៤:៦ ថា «ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត គ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ»។ ព្រះអង្គមិនមែនផ្លូវ មួយនៃផ្លូវជាច្រើនទេ។ ព្រះអង្គគឺជាផ្លូវតែមួយគត់។ គ្មាន នរណាម្នាក់អាចចូលទៅឯព្រះដ៏ជាព្រះវរបិតា ទោះបើមាន កេរ្តិ៍ឈ្មោះ ភាពជោគជ័យ មានចំណេះដឹងពិសេស ឬមាន ភាពបរិសុទ្ធផ្ទាល់ខ្លួនក្តី លើកលែងតែតាមរយៈ ព្រះយេស៊ូវ ប៉ុណ្ណោះ។

ព្រះយេស៊ូវគឺជាផ្លូវតែមួយគត់ទៅស្ថានសួគ៌ ដ្បិតមានហេតុផលមួយចំនួន។ «ព្រះជាម្ចាស់បានជ្រើសរើស» ព្រះយេស៊ូវ ឱ្យធ្វើជាព្រះអង្គសង្គ្រោះ (១ ពេត្រុស ២:៤)។ ព្រះយេស៊ូវ គឺជាព្រះដែលមួយគត់ដែលយាងចុះពីស្ថានសួគ៌ មកហើយ បានយាងត្រឡប់ទៅស្ថានសួគ៌វិញ (យ៉ូហាន ៣:១៣)។ ព្រះអង្គគឺជាមនុស្សម្នាក់ដែលបានរស់នៅជាមនុស្ស គ្រប់ លក្ខណ៍ក្នុងជីវិត (ហេព្រើរ ៤:១៥)។ ព្រះអង្គគឺជាយញ្ញ បូជាលោះបាបតែមួយគត់ (១ យ៉ូហាន ២:២; ហេព្រើរ ១០:២៦)។ ព្រះអង្គតែមួយគត់ដែលធ្វើឱ្យក្រឹត្យ‌វិន័យ ឬទំនាយពួកហោរាបានសម្រេច (ម៉ាថាយ ៥:១៧)។ ព្រះអង្គ គឺជាមនុស្សតែម្នាក់គត់ដែលអាចយកឈ្នះសេចក្តីស្លាប់ ជា រៀងរហូត (ហេព្រើរ ២:១៤-១៥)។ ព្រះអង្គគឺជាអ្នកសង្រួបសង្រួមតែមួយគត់រវាងព្រះ និងមនុស្ស (១ ធីម៉ូថេ ២:៥)។ ព្រះអង្គគឺជាមនុស្សដែលម្នាក់គត់ដែលព្រះ «បានលើកឡើង…ទៅកន្លែងដ៏ខ្ពស់បំផុត» (ភីលីព ២:៩)។

ព្រះយេស៊ូវបានមានបន្ទូលពីអង្គទ្រង់ថា ព្រះអង្គជាផ្លូវតែមួយគត់ទៅស្ថានសួគ៌ជាច្រើនកន្លែងក្រៅពីកណ្ឌគម្ពីរយ៉ូហាន ១៤:៦។ ព្រះអង្គបានសម្តែងអង្គទ្រង់ជាវត្ថុនៃជំនឿនៅក្នុងម៉ាថាយ ៧:២១-២៧។ ព្រះអង្គមានបន្ទូលថា ព្រះបន្ទូលទ្រង់ជាជីវិត (យ៉ូហាន ៦:៦៣)។ ព្រះអង្គបានសន្យាថា អស់អ្នកដែលជឿលើព្រះអង្គនឹងមានជីវិតអស់កល្បជានិច្ច (យ៉ូហាន ៣:១៤-១៥)។ ព្រះអង្គជាទ្វារចៀម (យ៉ូហាន ១០:៧)។ ជានំបុ័ងជីវិត (យ៉ូហាន ៦:៣៥) និង ជាសេចក្ដីរស់ឡើងវិញ (យ៉ូហាន ១១:២៥)។ គ្មាននរណាម្នាក់អាចមានសិទ្ធិប្រកាសពីឈ្មោះទាំងនេះទេ។

សាវក ប៉ុលបង្រៀនផ្តោតទៅលើការសុគត និងការរស់ឡើងវិញរបស់ព្រះអម្ចាស់យេស៊ូវ។ លោកពេត្រុសមានប្រសាសន៍ទៅកាន់ក្រុមប្រឹក្សាជាន់ខ្ពស់របស់យូដា លោកបានប្រកាសយ៉ាងច្បាស់ថា ព្រះយេស៊ូវជាផ្លូវតែមួយគត់ទៅស្ថានសួគ៌ៈ «…គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ» (កិច្ចការ ៤:១២)។ លោកប៉ុលមានប្រសាសន៍ទៅកាន់សាលាប្រជុំនៅក្រុងអាន់ទីយ៉ូកថា ព្រះយេស៊ូវជាព្រះសង្គ្រោះតែមួយគត់ៈ «ដូច្នេះ អ្នករាល់គ្នា ជាបងប្អូនអើយ សូមជ្រាបថា ដែលមានសេចក្ដីប្រោសឲ្យរួចពីបាប បានប្រកាសប្រាប់ដល់អ្នករាល់គ្នា នោះគឺដោយ‌សារព្រះ‌អង្គនោះឯង មួយទៀត ដោយ‌សារទ្រង់ អស់អ្នកណាដែលជឿ បានរាប់ជាសុចរិត រួចពីគ្រប់ការទាំងអស់» (កិច្ចការ ១៣:៣៨-៣៩)។ លោកយ៉ូហានបានសរសេរទៅពួកជំនុំជាអក្សធំៗ បញ្ជាក់នាមរបស់ព្រះគ្រីស្ទជាគ្រឹះនៃការអត់ទោសបាបដល់យើងៈ «កូនតូចៗរាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះទ្រង់បានអត់ទោសបាបរបស់អ្នករាល់គ្នាហើយដោយយល់ដល់ព្រះ‌នាមទ្រង់» (១ យ៉ូហាន ២:១២)។ គ្មាននរណាអាចអត់ទោសបាបបានទេ លើកលែងតែព្រះយេស៊ូវ។

ជីវិតអស់កល្បជានិច្ចនៅស្ថានសួគ៌គឺអាចធ្វើឱ្យកើតឡើងបានតាមរយៈព្រះគ្រីស្ទ។ ព្រះយេស៊ូវបានអធិស្ឋានថា «នេះជាជីវិតដ៏នៅអស់កល្ប‌ជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ និងព្រះ‌យេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង» (យ៉ូហាន ១៧:៣)។ ដើម្បីទទួលអំណោយនៃសេចក្តីសង្គ្រោះដែលឥតបង់ថ្លៃរបស់ព្រះ យើងត្រូវសម្លឹងមើលទៅឯព្រះយេស៊ូវ ហើយមើលព្រះយេស៊ូវតែមួយគត់។ យើងត្រូវទុកចិត្តលើការសុគតនៅលើឈើឆ្កាងរបស់ព្រះយេស៊ូវជាការបង់ថ្លៃលោះបាប និងទុកចិត្តលើការរស់ឡើងវិញរបស់ទ្រង់។ «គឺជាសេចក្ដីសុចរិតរបស់ព្រះ ដែលបានដោយ‌សារសេចក្ដីជំនឿជឿដល់ព្រះ‌យេស៊ូវគ្រីស្ទ ក៏សម្រាប់គ្រប់អស់អ្នកណាដែលជឿផង ដ្បិតគ្មានខុសអំពីគ្នាទេ» (រ៉ូម ៣:២២។

ពេលមួយនៅក្នុងព័ន្ធកិច្ចរបស់ព្រះយេស៊ូវ មានបណ្តាជនជាច្រើនបានបែរចេញពីទ្រង់ ហើយបោះបង់ចោលសេចក្តីសង្ឃឹមដោយស្វែករកព្រះសង្គ្រោះផ្សេងទៀត។ ព្រះយេស៊ូវបានសួរសិស្សទាំងដប់ពីរថា «អ្នករាល់គ្នាចង់ថយទៅដែរឬ?» (យ៉ូហាន ៦:៦៧)។ លោកពេត្រុសឆ្លើយពិតជាត្រឹមត្រូវៈ «…ព្រះ‌អម្ចាស់អើយ តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ គឺទ្រង់ហើយ ដែលមានព្រះ‌បន្ទូលនៃជីវិតដ៏នៅអស់កល្ប‌ជានិច្ច យើងខ្ញុំក៏បានជឿ ហើយដឹងថា ទ្រង់ជាព្រះ‌គ្រីស្ទ ជាព្រះ‌រាជ‌បុត្រានៃព្រះដ៏មានព្រះ‌ជន្មរស់ពិត» (យ៉ូហាន ៦:៦៨-៦៩)។ សូមឱ្យយើងទាំងអស់គ្នាបានមានចំណែកក្នុងជំនឿរបស់លោកពេត្រុសដែលថា ជីវិតអស់កល្បជានិច្ចមាននៅក្នុងព្រះយេស៊ូវតែមួយគត់។

English



ត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។

តើព្រះយេស៊ូវជាផ្លូវតែមួយគត់ទៅស្ថានសួគ៌មែនទេ?
Facebook icon Twitter icon Pinterest icon Email icon
© Copyright Got Questions Ministries