settings icon
share icon
សំណួរ

តើព្រះគម្ពីរបង្រៀនអំពីព្រះត្រៃឯកដូចម្តេច?

ចម្លើយ


ការដែលលំបាកបំផុតនៅក្នុងទស្សនៈគ្រីស្ទបរិស័ទអំពីព្រះត្រៃឯកគឺមិនមានវិធីក្នុងការពន្យល់អំពីព្រះត្រៃឯកនេះទេ។ ព្រះត្រៃឯកគឺជាទស្សនៈសំខាន់មួយសម្រាប់មនុស្សលោកក្នុងការយល់ច្បាស់ អំពីអ្វីមួយដែលមិនអាចពន្យល់បាន។ ព្រះជាម្ចាស់ប្រាកដជាធំជាងយើង។ ដូច្នេះហើយ យើងមិនគួរគិតថាយើងអាចយល់ពីព្រះអង្គអស់ទេ។ ព្រះគម្ពីរបង្រៀនយើងថា ព្រះវរបិតាជាព្រះ ព្រះយេស៊ូវជាព្រះ ហើយថា ព្រះវិញ្ញាណក៏ជាព្រះដែរ។ ព្រះគម្ពីរក៏បង្រៀនផងដែរថា មានព្រះតែមួយគត់។ ទោះបីជាយើងយល់ការពិតខ្លះអំពីទំនាក់ទំនងនៃភាពខុសគ្នារវាងអង្គទាំងបីក្តី នៅទីបំផុត មនុស្សមិនអាចយល់បានតាមគំនិតរបស់គេបានទេ។ ប៉ុន្តែ នោះមិនមែនមានន័យថា ព្រះត្រៃឯកមិនមែនជាការពិតដែរ ឬថា ព្រះត្រៃឯកមិនឈរលើសេចក្តីបង្រៀននៅក្នុងព្រះគម្ពីរនោះដែរ។

ព្រះត្រៃឯកគឺជាព្រះតែមួយដែលមានបីអង្គ។ ចូរដឹងថា នេះមិនមែនជាយោបល់ណាមួយដែលថាព្រះមានបីអង្គនោះទេ។ ចូរចាំថា នៅពេលសិក្សាប្រធានបទនៃពាក្យ «ត្រៃឯក» មិន ត្រូវបានរកឃើញនៅក្នុងព្រះគម្ពីរឡើយ។ នេះគឺជាពាក្យដែលប្រើដើម្បីព្យាយាមពណ៌នាអំពីព្រះត្រៃឯក ព្រះបីអង្គរួមរស់ជាមួយគ្នា ព្រះបីអង្គដែលរស់នៅអស់កល្បជានិច្ច។ អ្វីដែលសំខាន់នោះគឺជាទស្សនៈដែលបានបង្ហាញដោយពាក្យ «ត្រៃឯក» មិនមាននៅក្នុងបទគម្ពីរ។ នៅខាងក្រោមនេះគឺជាអ្វីដែលព្រះបន្ទូលរបស់ព្រះចែងអំពីព្រះត្រៃឯកៈ

១) មានព្រះតែមួយ (ចោទិយកថា ៦:៤; ១ កូរិនថូស ៨:៤; កាឡាទី ៣:២០; ១ ធីម៉ូថេ ២:៥)។

២) ព្រះត្រៃឯកមានបីអង្គ (លោកុប្បត្តិ ១:១; ២៦; ៣:២២; ១១:៧; អេសាយ ៦:៨; ៤៨:១៦; ៦១:១; ម៉ាថាយ ៣:១៦-១៧; ២៨:១៩; ២ កូរិនថូស ១៣:១៤)។ នៅក្នុងលោកុប្បត្តិ ១:១ ភាសាហេព្រើសរសេរជានាម ពហុវចនៈ អេឡូហ៊ីម។ នៅក្នុងលោកុប្បត្តិ ១:២៦; ៣:២២; ១១:៧ និងអេសាយ ៦:៨ សរសេរជាសព្វនាមពហុវចនៈ «យើង»។ ពាក្យ អេឡូហ៊ីម និងសព្វនាម «យើង» គឺជាទម្រង់ពហុវចនៈ នៅក្នុងភាសាហេព្រើរពិតជាសំដៅលើច្រើនជាងពីរ។ ហើយនេះក៏មិនបានជជែកវែកញែកច្បាស់លាស់ដែរទាក់ទងនឹងព្រះត្រៃឯកនោះ វាគ្រាន់តែតំណាងឱ្យភាពជាពហុវចនៈរបស់ព្រះតែប៉ុណ្ណោះ។ ភាសាហេព្រើរពាក្យព្រះគឺអេឡូហ៊ីម ក្នុងន័យសម្រាប់ព្រះត្រៃឯក។

នៅក្នុងអេសាយ ៤៨:១៦ និង ៦១:១ ព្រះរាជបុត្រាជាអ្នក មានបន្ទូលដោយយកព្រះវរបិតា និងព្រះវិញ្ញាបរិសុទ្ធជាអំណះអំណាង។ ប្រៀបធៀប អេសាយ ៦១:១ ទៅនឹងលូកា ៤:១៤ -១៩ ដើម្បីឃើញថា ព្រះរាជបុត្រាកំពុងមានបន្ទូល។ ម៉ាថាយ ៣:១៦-១៧ ពណ៌នាពីព្រឹត្តការណ៍ដែលព្រះយេស៊ូវទទួល បុណ្យជ្រមុជទឹក។ នៅក្នុងព្រះបន្ទូលត្រង់នេះ ឃើញថា ព្រះដ៏ ជាព្រះវិញ្ញាណបរិសុទ្ធយកចុះមកសណ្ឋិតលើ ព្រះដ៏ជាព្រះរាជ បុត្រា ហើយព្រះវរបិតាប្រកាសថា ជាព្រះរាជបុត្រដ៏ជាទី ស្រឡាញ់របស់ព្រះអង្គ។ ម៉ាថាយ ២៨:១៩ និង ២ កូរិនថូស ១៣:១៤ គឺជាគំរូ នៃមនុស្សបីផ្សេងគ្នានៅក្នុងព្រះត្រៃឯក។

៣) សមាជិកនៃព្រះត្រៃឯក គឺមានភាពខុសគ្នាពីអង្គផ្សេង ទៀតនៅក្នុងបទគម្ពីរផ្សេងៗ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ «ព្រះអម្ចាស់ (សរសេរជាអក្សរក្រាស់)» គឺខុសពី «ព្រះ អម្ចាស់ (សរសេរជាអក្សរធម្មតា)» (លោកុប្បត្តិ ១៩:២៤; ហូសេ ១:៤)។ ព្រះអម្ចាស់មានព្រះរាជបុត្រាមួយអង្គ (ទំនុកតម្កើង ២:៧; ១២; សុភាសិត ៣០:២៤)។ ព្រះវិញ្ញាណខុសពី «ព្រះអម្ចាស់» (ជនគណនា ២៧:១៨) ហើយខុសពី «ព្រះជាម្ចាស់» ទំនុកតម្កើង ៥១:១០-១២។ ព្រះរាជបុត្រាខុសពីព្រះវរបិតា (ទំនុកតម្កើង ៤៥:៦-៧; ហេព្រើរ ១:៨-៩)។ នៅក្នុងគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវមានបន្ទូលទៅកាន់ព្រះវរបិតាអំពីការចាត់អ្នកជំនួយ ព្រះវិញ្ញាណបរិសុទ្ធ (យ៉ូហាន ១៤:១៦-១៧)។ នេះបង្ហាញថា ព្រះយេស៊ូវមិនបានគិតថាព្រះអង្គជាព្រះវរបិតា ឬព្រះវិញ្ញាណបរិសុទ្ធទេ។ សូមពិចារណាផងដែរជាមួយនឹងកន្លែងផ្សេងទៀត នៅក្នុងដំណឹងល្អ ដែលព្រះយេស៊ូវមានបន្ទូលទៅកាន់ព្រះវរបិតា។ តើព្រះអង្គមានបន្ទូលទៅអង្គទ្រង់ផ្ទាល់? អត់ទេ។ ព្រះអង្គមានបន្ទូលទៅអង្គមួយផ្សេងទៀតនៅក្នុងព្រះត្រៃឯក គឺ ព្រះវរបិតា។

៤) សមាជិកនៃព្រះត្រៃឯកជាព្រះ។ ព្រះបិតាជាព្រះ (យ៉ូហាន ៦:២៧; រ៉ូម ១:៧; ១ ពេត្រុស ១:២)។ ព្រះបុត្រាគឺជាព្រះ (យ៉ូហាន ១:១, ១៤; រ៉ូម ៨:៥; កូឡូស ២:៩; ហេព្រើរ ១:៨; ១ យ៉ូហាន ៥:២០)។ ព្រះវិញ្ញាណបរិសុទ្ធជាព្រះ (កិច្ចការ ៥:៣-៤; ១ កូរិនថូស ៣:១៦)។

៥) មានការនៅក្រោមបង្គាប់នៅក្នុងព្រះត្រៃឯក។ បទគម្ពីរបានបង្ហាញថា ព្រះវិញ្ញាណបរិសុទ្ធនៅក្រោមបង្គាប់ព្រះវរបិតា និងព្រះរាជប្រុតា ហើយព្រះរាជបុត្រានៅក្រោមបង្គាប់របស់ព្រះវរបិតា។ នេះគឺជាទំនាក់ទំនងផ្ទៃក្នុង ហើយមិនអាចបដិសេធបានពីភាពជាព្រះនៃក្នុងព្រះត្រៃឯកឡើយ។ នេះគ្រាន់តែជាផ្នែកមួយដែលគំនិតរបស់យើងមិនអាចយល់បានទាក់ទងនឹងព្រះដ៏ពិត។ ទាក់ទងនឹងព្រះរាជបុត្រាសូមមើលក្នុងលូកា ២២:៤២; យ៉ូហាន ៥:៣៦; យ៉ូហាន ២០:២១ និង ១ យ៉ូហាន ៤:១៤។ ទាក់ទងនឹងព្រះវិញ្ញាណបរិសុទ្ធ សូម មើលក្នុង យ៉ូហាន ១៤:១៦, ១៤:២៦, ១៥:២៦, ១៦:៧ និងជាពិសេសសូមមើលក្នុង ១៦:១៣-១៤។

៦) សមាជិកនីមួយៗរបស់ព្រះត្រៃឯក មានភារកិច្ចផ្សេងគ្នា។ ព្រះវរបិតាគឺជាប្រភពនៃអ្វីៗទាំងអស់ ឬ ជាប្រភពធ្វើឱ្យកើតចក្រវាលនេះ (១ កូរិនថូស ៨:៦; វិវរណៈ ៤:១១) ជាប្រភពការបើកសម្តែងរបស់ព្រះ (វិវរណៈ ១:១) ជាប្រភពនៃសេចក្តីសង្គ្រោះ (យ៉ូហាន ៣:១៦-១៧) ហើយព្រះបានធ្វើឱ្យ ព្រះយេស៊ូវធ្វើការជាមួយមនុស្ស (យ៉ូហាន ៥:១៧; ១៤:១០)។ ព្រះវរបិតាផ្តួចផ្តើមការទាំងអស់នេះ។

ព្រះរាជបុត្រាគឺជាភ្នាក់ងារ ដែលព្រះវរបិតាធ្វើការតាមរយៈទ្រង់ដូចខាងក្រោមនេះ៖ ការបង្កបង្កើត និងការថែទាំពិភពលោក (១ កូរិនថូស ៨:៦; យ៉ូហាន ១:៣; កូឡូស ១:១៦-១៧); ទទួលការបើកសម្តែងពីព្រះ (យ៉ូហាន ១:១, ១៦:១២-១៥; ម៉ាថាយ ១១:២៧; វិវរណៈ ១:១; និង សេចក្តីសង្គ្រោះ (២ កូរិនថូស ៥:១៩; ម៉ាថាយ ១:២១; យ៉ូហាន ៤:៤២)។ ព្រះវរបិតាធ្វើការទាំងនេះតាមរយៈព្រះរាជបុត្រា ដែលបាន តែងតាំងឱ្យធ្វើជាភ្នាក់ងាររបស់ព្រះអង្គ។

ព្រះវិញ្ញាណបរិសុទ្ធមានន័យថាអ្នកដែលព្រះវរបិតាបានធ្វើការដូចខាងក្រោមនេះ៖ ការបង្កបង្កើត និងការថែរក្សាពិភពលោក (លោកុប្បត្តិ ១:២; យ៉ូប ២៦:១៣; ទំនុកតម្កើង ១០៤:៣០) ការបើកសម្តែងរបស់ព្រះ (យ៉ូហាន ១៦:១២-១៥; អេភេសូរ ៣:៥; ២ ពេត្រុស ១:២១) សេចក្តីសង្គ្រោះ (យ៉ូហាន ៣:៦; ទីតុស ៣:៥; ១ ពេត្រុស ១:២) និងកិច្ចការរបស់ព្រះយេស៊ូវ (អេសាយ ៦:១១; កិច្ចការ ១០:៣៨)។ ដូច្នេះហើយ ព្រះវរបិតាធ្វើការទាំងនេះដោយសារអំណាចរបស់ព្រះវិញ្ញាណបរិសុទ្ធ។

មានការព្យាយាមជាច្រើនក្នុងការបង្ហាញពីរូបភាពនៃព្រះត្រៃឯក។ ប៉ុន្តែ គ្មានការបង្ហាញណាមួយដែលច្បាស់លាស់នោះឡើយ។ ទាក់ទងនឹងពងមាន់ (ឬផ្លែប៉ោម) ក៏បរាជ័យនៅក្នុងសំបក ពណ៌ស និងសុតពណ៌លឿងគឺជាផ្នែកមួយនៃស៊ុត មិនមែននៅក្នុងស៊ុតខ្លួនឯង ឬគ្រាន់តែជាសំបកស៊ុត ឬសាច់ពណ៌សទេ ហើយគ្រាប់របស់ផ្លែងប៉ោមជាចំណែកមួយរបស់វាដែរ មិនមែនផ្លែប៉ោមទាំងមូលទេ។ ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធមិនមែនជាផ្នែកមួយរបស់ព្រះទេ។ តួអង្គនីមួយៗគឺជាព្រះ។ រូបភាពទឹកគឺបង្ហាញរាងច្បាស់បន្តិច ប៉ុន្តែនៅតែមិនច្បាស់ក្នុងការពណ៌នាអំពីព្រះត្រៃឯក។ វត្ថុរាវ ចំហាយ និងទឹកកកគឺជាទម្រង់នៃទឹក។ ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធមិនមែនជាទម្រង់នៃព្រះទេ អង្គនីមួយៗគឺជាព្រះ។ ដូច្នេះ នៅពេលការពន្យល់ពីរូបភាពទាំងនេះ អាចធ្វើឱ្យយើងមើលឃើញរូបភាពរបស់ព្រះត្រៃឯក រូបភាពមិនមានភាពច្បាស់លាស់ឡើយ។ ធាតុពិតរបស់ព្រះមិនអាចពន្យល់ដោយរូបភាពបង្ហាញណាមួយបានឡើយ។

គោលលទ្ធិរបស់ព្រះត្រៃឯកត្រូវបានធ្វើឱ្យមានបញ្ហាបែកបាក់នៅក្នុងប្រវត្តិសាស្ត្ររបស់ពួកជំនុំគ្រីស្ទបរិស័ទទាំងមូល។ ចំណុចស្នូលនៃព្រះត្រៃឯកបានបង្ហាញយ៉ាងច្បាស់នៅក្នុងព្រះបន្ទូលរបស់ព្រះ បញ្ហាខ្លះមិនសូវច្បាស់ទេ។ ព្រះវរបិតាជាព្រះ ព្រះរាជបុត្រាជាព្រះ និងព្រះវិញ្ញាណជាព្រះ ប៉ុន្តែ មានព្រះតែមួយគត់។ នោះគឺជាគោលលទ្ធិនៃព្រះត្រៃឯកនៅក្នុងព្រះគម្ពីរ។ លើសពីនេះ បញ្ហានោះគឺតូចតាច អាចជជែកគ្នាបាន និងមិនសូវសំខាន់។ ជាជាងចង់បានអត្ថន័យនៃព្រះត្រៃឯកជាក់លាក់ ដោយអាងលើគំនិតជាមនុស្សរបស់យើង យើងគួរតែបម្រើដោយផ្តល់ទៅលើភាពធំឧត្តមរបស់ព្រះ និងបុគ្គលិកលក្ខណៈដ៏ឧត្តមរបស់ព្រះអង្គ។ «អើហ្ន៎ប្រាជ្ញា និងចំណេះដ៏បរិបូររបស់ព្រះជ្រៅណាស់តើ ឯព្រះ‌តម្រិះរបស់ទ្រង់ តើមានអ្នកណានឹងស្ទង់បាន ហើយផ្លូវទ្រង់ តើមានអ្នកណានឹងរកតាមបាន តើអ្នកណាបានស្គាល់គំនិតនៃព្រះ‌អម្ចាស់ ឬធ្វើជាអ្នកជួយគំនិតទ្រង់បាន» (រ៉ូម ១១:៣៣-៣៤)។

English



ត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។

តើព្រះគម្ពីរបង្រៀនអំពីព្រះត្រៃឯកដូចម្តេច?
Facebook icon Twitter icon Pinterest icon Email icon
© Copyright Got Questions Ministries