settings icon
share icon
សំណួរ

តើបានសង្គ្រោះដោយសារជំនឿតែមួយគត់ ឬ ដោយសារជំនឿបួករួមទាំងការប្រព្រឹត្តដែរ?

ចម្លើយ


នេះប្រហែលជាសំណួរដ៏សំខាន់បំផុតសម្រាប់អ្នកទេវវិទ្យាគ្រីស្ទបរិស័ទទាំងអស់។ សំណួរនេះ ធ្វើឱ្យមានបញ្ហាដល់អ្នកកែសាសនា បានបែកចេញពីពួកជំនុំប្រូតេស្តង់ និងពួកជំនុំកាតូលិក។ សំណួរនេះគឺជាគន្លឹះបង្ហាញពីភាពផ្សេងគ្នារវាងគ្រីស្ទបរិស័ទស្របតាមព្រះគម្ពីរ និង «គ្រីស្ទបរិស័ទ» ភាគច្រើន ជាអ្នកកាន់សាសនា។ តើបានសង្គ្រោះដោយសារជំនឿតែមួយគត់ ឬ ដោយសារជំនឿបួករួមទាំងការប្រព្រឹត្តដែរ? តើខ្ញុំបានសង្គ្រោះដោយគ្រាន់តែជឿលើព្រះយេស៊ូវ ឬត្រូវឱ្យខ្ញុំជឿលើព្រះយេស៊ូវហើយ ត្រូវធ្វើកិច្ចការមួយចំនួនទៀត?

សំណួរដែលទាក់ទងនឹងជំនឿតែមួយគត់ ឬជំនឿបូករួមជាមួយនឹងការប្រព្រឹត្តបានធ្វើឱ្យមានការលំបាក ហើយមានអ្នកខ្លះពិបាកក្នុងការផ្សាភ្ជាប់ជាមួយនឹងព្រះគម្ពីរ។ បើប្រៀបធៀបក្នុងរ៉ូម ៣:២៨; ៥:១; និងកាឡាទី ៣:២៤ ជាមួយនឹងយ៉ាកុប ២:២៤។ អ្នកខ្លះមើលឃើញភាពខុសរវាងលោកប៉ុល ដែលថា (បានសង្គ្រោះដោយសារជំនឿតែមួយគត់) ហើយលោកយ៉ាកុបថា (បានសង្គ្រោះដោយសារជំនឿ បូករួមនឹងការប្រព្រឹត្ត)។ តាមគោលជំនឿរបស់លោកប៉ុលនិយាយថា មនុស្សបានសុចរិតដោយសារជំនឿតែមួយគត់ (អេភេសូរ ២:៨-៩) ចំណែកលោកយ៉ាកុបវិញ បានមានប្រសាសន៍ថា មនុស្សបានសុចរិតដោយសារជំនឿបូករួមទាំងការប្រព្រឹត្តដែរ។ បញ្ហាជាក់ស្តែងនេះ ត្រូវចម្លើយដោយការសិក្សាឱ្យច្បាស់ទៅលើអ្វីដែលលោកយ៉ាកុបមានប្រសាសន៍។ លោកយ៉ាកុបប្រឆាំងនឹងជំនឿដែលមនុស្សម្នាក់មានជំនឿ ដោយមិនចាំបាច់ធ្វើការល្អអ្វីឡើយ (យ៉ាកុប ២:១៧-១៨)។ លោកយ៉ាកុបបញ្ជាក់ពីចំណុចដែលមានជំនឿនៅលើព្រះគ្រីស្ទពិតប្រាកដនឹងបង្កើតផលដោយមានជីវិតដែលផ្លាស់ប្រែ និងធ្វើការល្អ (យ៉ាកុប ២:២០-២៦)។ លោកយ៉ាកុបមិនបានមានប្រសាសន៍ពីបានសុចរិតដោយសារជំនឿបូករួមនឹងការប្រព្រឹត្តទេ ប៉ុន្តែ អ្នកដែលបានសុចរិតដោយសារជំនឿនោះត្រូវធ្វើការល្អ នៅក្នុងជីវិតរបស់គាត់ /នាង។ ប្រសិនបើ មនុស្សមា្នក់អះអាងថាគេជាអ្នកជឿម្នាក់ ប៉ុន្តែ ជីវិតរបស់គាត់/នាងគ្មានការល្អសោះ ដូច្នេះគាត់/នាងដូចជាមនុស្សដែលគ្មានជំនឿលើព្រះគ្រីស្ទដែរ (យ៉ាកុប ២:១៤,១៧,២០,២៦)។

លោកប៉ុលមានប្រសាសន៍ដូចគ្នាដែរ នៅក្នុងសំបុត្ររបស់គាត់។ ផលផ្លែល្អរបស់អ្នកជឿគួរតែមាននៅក្នុងជីវិតរបស់ពួកគេ ដូចដែលមានចែកទុកក្នុងកាឡាទី ៥:២២-២៣។ បន្ទាប់ពីបានប្រាប់យើងថា យើងបានសង្គ្រោះដោយសារជំនឿ មិនមែនដោយសារការប្រព្រឹត្តហើយភា្លម (អេភេសូរ ២:៨-៩) លោកប៉ុលបានប្រាប់យើងថា ព្រះបានបង្កើតយើងមកដើម្បីធ្វើការល្អ (អេភេសូរ ២:១០)។ លោកប៉ុលចង់ឃើញជីវិតផ្លាស់ប្រែ ដូចលោកយ៉ាកុបដែរ។ «បានជាបើអ្នកណានៅក្នុងព្រះ‌គ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្ដីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ» (២ កូរិនថូស ៥:១៧)។ លោកយ៉ាកុប និងលោកប៉ុលមិនបានខ្វែងគំនិតគ្នានៅក្នុងសេចក្តីបង្រៀនរបស់ពួកគេទាក់ទងនឹងសេចក្តីសង្គ្រោះទេ។ ពួកគេបានលើកឡើងប្រធានបទតែមួយ ចេញពីទស្សនៈផ្សេងគ្នា។ លោកប៉ុលគ្រាន់តែបញ្ជាក់ថា បានសុចរិតដោយសារជំនឿតែមួយគត់ ប៉ុន្តែ លោកយ៉ាកុបវិញបានសង្កត់ធ្ងន់ទៅលើធាតុពិតថាជំនឿលើព្រះគ្រីស្ទដ៏ពិតត្រូវបង្កើតផលផ្លែល្អ។

English



ត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។

តើបានសង្គ្រោះដោយសារជំនឿតែមួយគត់ ឬ ដោយសារជំនឿបួករួមទាំងការប្រព្រឹត្តដែរ?
Facebook icon Twitter icon Pinterest icon Email icon
© Copyright Got Questions Ministries