សំណួរ
តើព្រះគម្ពីរនិយាយដូចម្តេចទាក់ទងនឹងការស្រឡាញ់ភេទដូចគ្នា? តើការស្រឡាញ់ភេទដូចគ្នាជាអំពើបាបមែនទេ?
ចម្លើយ
នៅក្នុងគំនិតរបស់មនុស្សខ្លះ ជាមនុស្សដែលស្រឡាញ់ភេទដូចគ្នាគឺជាការដែលមនុស្សមិនអាចគ្រប់គ្រងបាន ដូចជាពណ៌សម្បុរស្បែក និងកម្ពស់របស់អ្នកដែរ។ ម្យ៉ាងវិញទៀត ព្រះគម្ពីរបានប្រកាសជានិច្ច ហើយយ៉ាងច្បាស់ថា សកម្មភាពនៃការស្រឡាញ់ភេទដូចគ្នាជាអំពើបាប (លោកុប្បត្តិ ១៩:១-១៣; លេវីវិន័យ ១៨:២២; ២០:១៣; រ៉ូម ១:២៦-២៧; ១ កូរិនថូស ៦ :៩)។ ការផ្ដាច់នេះនាំទៅរកការយល់ឃើញផ្ទុយគ្នា ការជជែកវែកញែក និងប្រទូស្តរាយគ្នាដែរ។
នៅពេលសិក្សាពីអ្វីដែលព្រះគម្ពីរនិយាយទាក់ទងនឹងការស្រឡាញ់ភេទដូចគ្នា វាសំខាន់ណាក្នុងការបែងចែករវាងឥរិយាបថរបស់អ្នកស្រឡាញ់ភេទដូចគ្នា និងចិត្តចង់ ឬទាក់ទាញ នឹងការស្រឡាញ់ភេទដូចគ្នា។ វាមានភាពខុសគ្នារវាងសកម្មភាពរបស់អំពើបាប និងសមភាពអសកម្មនៃការដែលត្រូវល្បួង។ ឥរិយាបថរបស់មនុស្សស្រឡាញ់ភេទដូចគ្នា គឺជាអំពើបាប ប៉ុន្តែ ព្រះគម្ពីរមិនបាននិយាយថាជាអំពើបាបទេ នៅពេលត្រូវល្បួងនឹងកានេះ។ ដំណាក់កាលធម្មតា ការប្រឈមជាមួយនឹងសេចក្តីល្បួងអាចនាំទៅរកអំពើបាប ប៉ុន្តែ ការប្រឈមជាមួយវាមិនមែនជាអំពើបាបទេ។
រ៉ូម ១:២៦-២៧ បង្រៀនថា ការស្រឡាញ់ភេទដូចគ្នាគឺជាលទ្ធផលនៃការបដិសេធ និងមិនព្រមស្តាប់បង្គាប់ព្រះ។ នៅពេលមនុស្សបន្តរស់ក្នុងអំពើបាន និងការមិនជឿ ព្រះជាម្ចាស់ «បណ្ដោយពួកគេ» ប្រព្រឹត្តកាន់តែអាក្រក់ឡើង ហើយបាប ទាក់ទងនឹងអសីលធម៌ ដើម្បីបង្ហាញដល់ពួកគេថាជីវិតដែល គ្មានព្រះជាម្ចាស់គឺឥតប្រយោជន៍និងគ្មានសង្ឃឹមទេ។ ផលផ្លែ នៃមនុស្សដែលបះបោរប្រឆាំងជាមួយព្រះគឺជា ការស្រឡាញ់ ភេទដូចគ្នា។ កូនរិនថូសទីមួយ ៦:៩ ប្រកាសថា អស់អ្នក ដែលប្រព្រឹត្តការស្រឡាញ់ភេទដូច គ្នា មិនអាចសង្គ្រោះ បានទេ ដោយសារប្រព្រឹត្តរំលងការបង្ក បង្កើតរបស់ព្រះ។
មនុស្សម្នាក់កើតមកងាយនឹងស្រឡាញ់ភេទដូចគ្នា ដូចគ្នានឹងមនុស្សដែលកើតមកទោទន់ទៅហិង្សា និងធ្វើបាបផ្សេងៗ។ នោះគ្មានអ្វីដោះសារបានទេ មនុស្សជ្រើសរើសក្នុងការធ្វើបាប ដោយប្រគល់ខ្លួនទៅធ្វើតាមបំណងប្រាថ្នាពេញដោយ អំពើបាប។ មិនមែនដោយសារមនុស្សកើតមកងាយនឹងធ្លាក់ទៅក្នុងកំហឹង ហើយគាត់មិនត្រូវចុះញ៉មចំពោះបំណងចិត្ត និងការបំផុតនៃឱ្យការឆាប់ខឹងគ្រប់យ៉ាងឡើយព្រោះវាមិនត្រឹមត្រូវ។ សេចក្តីពិតដូចគ្នា ជាមួយនឹងភាពងាយនឹងស្រឡាញ់ភេទដូចគ្នា។
មិនថាការទោទន់ ឬការទាក់ទាញរបស់យើងយ៉ាងណាទេ យើងមិនអាចបន្តក្នុងការកំណត់ខ្លួនឯងដោយអំពើបាប ដែលធ្វើឱ្យព្រះយេស៊ូវត្រូវឆ្កាង ហើយក្នុងពេលតែមួយបានសន្មត់ថា យើងបានត្រឹមត្រូវជានឹងព្រះ។ លោកប៉ុលបានរៀបរាប់អំពើបាបជាច្រើនដែលអ្នកក្រុងកូរិនថូសបានប្រព្រឹត្ត (ការស្រឡាញ់ភេទដូចគ្នាមានក្នុងបញ្ជីដែរ)។ ប៉ុន្តែ នៅក្នុង ១ កូរិនថូស ៦:១១ លោកបានរំឮកពួកគេថា៖ «ឯពួកអ្នករាល់គ្នាខ្លះ ពីដើមក៏ជាមនុស្សយ៉ាងដូច្នោះដែរ តែបានលាងស្អាតហើយ ក៏បានញែកជាបរិសុទ្ធ ហើយរាប់ជាសុចរិតផង ដោយនូវព្រះនាមព្រះអម្ចាស់យេស៊ូវ និងព្រះវិញ្ញាណរបស់ព្រះនៃយើងរាល់គ្នា» (បញ្ជាក់បន្ថែម)។ ម្យ៉ាងវិញទៀត អ្នកក្រុងកូរិនថូស មុនពេលពួកគេបានសង្គ្រោះ ពួកគេរស់នៅក្នុងជីវិតដែលស្រឡាញ់ភេទដូចគ្នា ប៉ុន្តែ គ្មានបាបណាធំជាងអំណាចនៃការសម្អាតរបស់ព្រះយេស៊ូវទេ។ នៅពេលយើងបានស្អាតហើយ យើងលែងនៅក្រោមបាបទៀតហើយ។
បញ្ហាជាមួយនឹងការទាក់ទាញទៅរកការស្រឡាញ់ភេទដូចគ្នា គឺជាការទាក់ទាញអ្វីមួយដែលព្រះជាម្ចាស់បានហាម ហើយបំណងចិត្តណាមួយដែលនាំទៅរកអំពើបាបយ៉ាងខ្លាំងនោះគឺវាមានឬសគល់នៃបាបរបស់វា។ និស្ស័យនៃអំពើបាបបានរីករាលដាលយ៉ាងខ្លាំង ធ្វើឱ្យយើងមើលឃើញពិភពលោក និងការប្រព្រឹត្តរបស់យើងផ្ទាប់តាមរយៈការទោទន់នៃទស្សនវិស័យរបស់យើង។ គំនិត បំណងចិត្ត និងអារម្មណ៍របស់យើងទទួលការប៉ះពាល់ទាំងអស់។ ដូច្នេះ ភាពទាក់ទាញនៃការស្រឡាញ់ភេទដូចគ្នាមិនកើតមកពីសកម្មភាព អំពើបាបដែលចេញពីចិត្តនោះទេ ប្រហែលជាមកពីការសម្រេចចិត្តដែលមានការពិចារណាច្បាស់លាស់ក្នុងការធ្វើបាប ប៉ុន្តែ វាកើតចេញពីប្រភពនៃនិស្ស័យបាប។ ភាពទាក់ទាញនៃការស្រឡាញ់ភេទដូចគ្នាតែងតែបង្ហាញពីការធ្លាក់ចុះនៃនិស្ស័យរបស់មនុស្សក្នុងកម្រិតណាមួយ។
ក្នុងនាមជាមនុស្សមានបាបដែលរស់នៅក្នុងពិភពលោកនៃអំពើបាប (រ៉ូម ៣:២៣) យើងឡោមព័ទ្ធទៅដោយភាពកម្សោយ សេចក្តីល្បួង និងការជំរុញទៅធ្វើបាប។ ពិភពលោកយើងនេះពេញទៅដោយអន្ទាក់ និងការបញ្ជោត បូករួមទាំងការល្បួងទៅរកអការប្រព្រឹត្តការស្រឡាញ់ភេទដូចគ្នា។
សេចក្តីល្បួងក្នុងការរួមចំណែកក្នុងឥរិយាបថនៃការស្រឡាញ់ភេទដូចគ្នាមានសម្រាប់មនុស្សជាច្រើន។ អស់អ្នកដែលមានបញ្ហាជាមួយនឹងការទាក់ទាញនៃការស្រឡាញ់ភេទដូចគ្នាជាញឹកញាប់បានទទួលការរាយការណ៍ពីការឈឺចាប់រាប់ឆ្នាំនៃការប្រាថ្នាចង់ឱ្យអ្វីៗផ្លាស់ប្តូរ។ មនុស្សអាចនឹងមិនមានសមត្តភាពក្នុងការគ្រប់គ្រង របៀប ឬអ្វីដែលគេគិត ប៉ុន្តែ ពួកគេអាចគ្រប់គ្រង់អ្វីដែលពួកគេធ្វើជាមួយនឹងអារម្មណ៍ទាំងនោះ (១ ពេត្រុស ១:៥-៨)។ យើងទាំងអស់គ្នាមានទំនួលខុសត្រូវក្នុងការតតាំងជាមួយនឹងសេចក្តីល្បួង (អេភេសូរ ៦:១-៣)។ យើងគ្រប់គ្នាត្រូវផ្លាស់ប្រែ ដោយគំនិតរបស់យើងបានកែជាថ្មី (រ៉ូម ១២:២)។ យើងទាំងគ្នាត្រូវ «ដើរដោយវិញ្ញាណ» មិនមែនទៅតាម សេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមឡើយ(កាឡាទី ៥:១៦)។
ទីបញ្ចប់ ព្រះគម្ពីរមិនបានរៀបរាប់ថាការស្រឡាញ់ភេទដូចគ្នា ជាបាបដែល «ធំជាង» បាបណាផ្សេងទៀតទេ។ បាបទាំងអស់ធ្វើឱ្យព្រះមិនគាប់ព្រះហឫទ័យ។ បើគ្មានព្រះគ្រីស្ទទេ យើងបានបាត់បង់ មិនថាបាបប្រភេទណាទេវាទាក់ទងនឹងយើងងាយណាស់។ បើយោងទៅតាមព្រះគម្ពីរ ការអត់ទោសរបស់ព្រះមានសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ដូចជាមានសម្រាប់មនុស្សកំផិត មនុស្សថ្វាយបង្គំរូបព្រះ ឃាតករ និងចោរដែរ។ ព្រះជាម្ចាស់បានសន្យាឱ្យយើងមានកម្លាំងអាចយកឈ្នះអំពើបាប បូករួមទាំងអ្នកស្រឡាញ់ភេទដូចគ្នា ដល់មនុស្សគ្រប់គ្នាដែលជឿលើព្រះយេស៊ូវគ្រីស្ទ សម្រាប់សេចក្តីសង្គ្រោះរបស់ពួកគេ (១ កូរិនថូស ៦:១១; ២ កូរិនថូស ៥:១៧; ភីលីព ៤:១៣)។
English
តើព្រះគម្ពីរនិយាយដូចម្តេចទាក់ទងនឹងការស្រឡាញ់ភេទដូចគ្នា? តើការស្រឡាញ់ភេទដូចគ្នាជាអំពើបាបមែនទេ?