settings icon
share icon
សំណួរ

តើព្រះជាម្ចាស់មានពិតមែនឬ? តើខ្ញុំអាចដឹង ប្រាកដថាព្រះជាម្ចាស់មានពិតមែនបានយ៉ាងដូចម្តេច?

ចម្លើយ


យើងដឹងថា ព្រះជាម្ចាស់មានពិតប្រាកដមែន ព្រោះព្រះអង្គបានសម្តែងអង្គទ្រង់ដល់យើងតាមរបៀប បីយ៉ាងៈ តាមរយៈការបង្កបង្តើត តាមរយៈព្រះបន្ទូល របស់ទ្រង់ និងតាមរយៈព្រះបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ។

ភស្តុតាងសំខាន់បំផុតនៃការមានព្រះជាម្ចាស់គឺនៅ លើអ្វីដែលព្រះអង្គបានបង្កើត។ «ដ្បិតអ្វីៗរបស់ទ្រង់ ដែលរកមើលមិនឃើញ តាំងពីកំណើតលោកីយ៍មក ទោះទាំងព្រះ‌ចេស្តាដ៏នៅអស់កល្ប‌ជានិច្ច និងនិស្ស័យ ជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណា យល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក» (រ៉ូម ១:២០)។ «ផ្ទៃមេឃសម្ដែងពីសិរី‌ល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការដែលព្រះ‌ហស្តទ្រង់ធ្វើ» (ទំនុកតម្កើង ១៩:១)។

ប្រសិនបើ ខ្ញុំឃើញនាឡិកាដៃមួយនៅកណ្តាលវាលស្រែ ខ្ញុំមិនអាចសន្និដ្ឋានថា នៅសុខៗមាននាឡិកានេះនៅ វាលស្រែឡើយ ឫក៏វានៅទីនោះតាំងពីដើមនោះទេ។ ដោយសាររចនាបទរបស់នាឡិកានោះ ខ្ញុំអាចសន្និដ្ឋាន វាច្បាស់ជាត្រូវបានបង្កើតឡើងដោយនរណា ម្នាក់ជាក់ជាមិនខាន។ ដូចគ្នាដែរ នៅក្នុងពិភពលោកយើង នេះ ក៏មានការរចនាដែលអស្ចារ្យ និងច្បាស់លាស់។ រង្វាស់ពេលវេលារបស់យើងមិនមែនអាស្រ័យនៅលើនាឡិកាដៃនោះទេ ប៉ុន្តែអាស្រ័យទៅលើ ផែនដីដែលជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់ដែលវិលជាប្រចាំទៅវិញទេ (រួមជាមួយនឹងសមាសភាពវិទ្យុសកម្មរបស់ អាតូមសេសៀម-១៣៣)។ ចក្រវាលនេះបានបង្ហាញពីការរចនាយ៉ាងអស្ចារ្យ ហើយការរចនានេះបញ្ជាក់ថាពិតជា មានអ្នករចនា ដ៏អស្ចារ្យមែន។

ប្រសិនបើ ខ្ញុំឃើញសារមួយដែលមានកូដ ខ្ញុំនឹងស្វែងរកអ្នកដោះកូដ ដើម្បីជួយដោះកូដនោះ។ ការសន្មត់របស់ខ្ញុំ អាចថា អ្នកផ្ញើសារមកខ្ញុំនោះជាមនុស្សឆ្លាត ហើយជា អ្នកដែលបង្កើតកូដនោះ។ តើ «កូដ» DNA (ឌីអេនអេ) ដែលមាននៅក្នុងគ្រប់កោសិកាខ្លួនប្រាណរបស់យើង មាន លក្ខណៈស្មុគស្មាញយ៉ាងណា? ហើយភាពស្មុគស្មាញនេះ មិនបញ្ជាក់ថាមានអ្នកបង្កើតកូដ ឌីអេនអេនេះទេឫអី?

ព្រះជាម្ចាស់មិនត្រឹមតែបានបង្កើតលោកីយ៍ដែលមានភាពល្អិតល្អន់ និងស៊ីចង្វាក់គ្នាប៉ុណ្ណោះទេ ព្រះអង្គក៏បានបង្កើតឱ្យមានញាណមួយនៃភាពអស់កល្បនៅក្នុងចិត្តរបស់មនុស្សគ្រប់គ្នាដែរ (សាស្តា ៣:១១)។ មនុស្សលោកមានការយល់ដឹងតាំងពីកំណើតថា មានអ្វីមួយក្នុងជីវិតយើង ដែលមើលឃើញនឹងភ្នែក គឺថាមានអ្វីមួយដែលលើសពីអ្វីដែលយើងមាននៅផែនដីនេះដែរ។ ញាណនៃភាពអស់កល្បរបស់យើងបង្ហាញខ្លួនយ៉ាងហោចណាស់តាមរបៀបពីរយ៉ាង គឺ៖ ការបង្កើតច្បាប់ និងការថ្វាយបង្គំ។

អរិយធម៌ទាំងអស់នៅក្នុងប្រវត្តិសាស្រ្តទាំងមូលឱ្យតម្លៃទៅលើច្បាប់ខាងសីលធម៌មួយចំនួន ដែលគួរឱ្យភ្ញាក់ផ្អើលព្រោះវាមានប្រហាក់ប្រហែលគ្នាពីវប្បធម៌មួយទៅវប្បធម៌មួយ។ ឧទាហរណ៍ គំនិតទាក់ទងនឹងសេចក្តីស្រឡាញ់គឺត្រូវបាន គេឱ្យតម្លៃជាសកល ហើយសកម្មភាពនៃការកុហកត្រូវបានគេ ថ្កោលទោសជាសកលដូចគ្នា។ សីលធម៌ទូទៅនេះដែលជា ការយល់ដឹងពីភាពត្រឹមត្រូវនិងភាពខុសឆ្គងជាសកលបាន បង្ហាញថាមានតួរអង្គដែលមានអំណាចអស្ចារ្យដែលជាអ្នក បង្កើតច្បាប់នេះ។

ដូចគ្នាដែរ មនុស្សនៅលើពិភពលោកទាំងមូល ទោះបីជាមានវប្បធម៌ផ្សេងគ្នាក៏ដោយ តែងតែបណ្ដុះប្រព័ន្ធនៃការថ្វាយបង្គំជានិច្ច។ របស់ដែលគេថ្វាយបង្គំមានជាច្រើនខុសៗគ្នា ប៉ុន្តែ ញាណដែលដឹងថាពិតជាមាន «អំណាចដែលខ្ពស់ជាងខ្លួន» គឺជាផ្នែកមួយរបស់មនុស្សគ្រប់គ្នាដែលមិនអាចបដិសេធបាន។ទំនោរក្នុងការថ្វាយបង្គំរបស់យើងស្របទៅតាមសេចក្តីពិត ដែលព្រះជាម្ចាស់បានបង្កើតយើងមក «ដូចរូបអង្គទ្រង់» (លោកុប្បត្តិ ១:២៧)។ព្រះជាម្ចាស់ក៏បានបង្ហាញអង្គទ្រង់ដល់យើងតាមរយៈ ព្រះបន្ទូលរបស់ទ្រង់ នៅក្នុងព្រះគម្ពីរដែរ។ នៅក្នុងព្រះគម្ពីរ

ទាំងមូល ការមាននៅរបស់ព្រះជាម្ចាស់ ត្រូវបានចាត់ទុកថាជាការពិត ដែលមានភស្តុតាងបញ្ជាក់ដោយ ដោយខ្លួនឯង (លោកុប្បត្តិ ១:១; និក្ខមនំ ៣:១៤)។ នៅពេលលោកបេនយ៉ាមីន ហ្វ្រេងឃ្លីនសរសេរពីជីវប្រវត្តិរបស់គាត់គាត់មិនបានចំណាយពេលដើម្បីឱ្យអ្នកដ៏ទៃជឿថា មានវត្តមានរបស់គាត់នៅលើផែនដីនោះទេ។ ដូចគ្នាដែរ ព្រះជាម្ចាស់មិនបានចំណាយពេលច្រើននៅក្នុងព្រះគម្ពីររបស់ទ្រង់ក្នុងការបង្ហាញដល់អ្នកដ៏ទៃថាមានទ្រង់ពិតជាមានវត្តមាននោះទេ។ ការផ្លាស់ប្រែជីវិតតាមរយៈព្រះគម្ពីរ ភាពស្អាតស្អំ និង ការអស្ចារ្យដែលបានកើតឡើង ដោយសារការសរសេរនេះ គឺល្មមគ្រប់គ្រាន់ក្នុងការឱ្យមាន ការយកចិត្តទុកដាក់ជាងមុនលើព្រះគម្ពីរ។

របៀបទីបីដែលព្រះជាម្ចាស់បានបង្ហាញអង្គទ្រង់គឺតាមរយៈ ព្រះបុត្រារបស់ព្រះអង្គ ព្រះយេស៊ូវគ្រីស្ទ (យ៉ូហាន ១៤:៦-១១)។ «កាលដើមដំបូងមានព្រះ‌បន្ទូល ព្រះ‌បន្ទូលក៏គង់នៅជាមួយ នឹងព្រះ ហើយព្រះ‌បន្ទូលនោះឯងជាព្រះ។ ព្រះ‌បន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅ ជាមួយនឹងយើងរាល់គ្នា យើងរាល់គ្នាបានឃើញសិរី‌ល្អទ្រង់ គឺជាសិរី‌ល្អនៃព្រះ‌រាជ‌បុត្រាតែ១ ដែលមកពីព្រះ‌វរ‌បិតា មានពេញជាព្រះ‌គុណ និងសេចក្ដីពិត» (កូឡុស ២:៩)។

នៅក្នុងជីវិតដ៏អស្ចារ្យរបស់ព្រះយេស៊ូវ ព្រះអង្គបានកាន់តាមច្បាប់ដ៏គ្រប់លក្ខណ៍ ហើយបានបំពេញសេចក្តីទំនាយទាក់ទងនឹង ព្រះមេស្ស៊ីនៅក្នុងព្រះគម្ពីរសញ្ញាចាស់ទាំងមូល (ម៉ាថាយ ៥:១៧)។ ព្រះអង្គសម្តែងសេចក្តីមេត្តា និងធ្វើការអស្ចារ្យរាប់មិនអស់ ដើម្បីបញ្ជាក់ថាពិតចំពោះព្រះបន្ទូលរបស់ទ្រង់ និងធ្វើបន្ទាល់ចំពោះភាពជាព្រះរបស់ព្រះអង្គ (យ៉ូហាន ២១:២៤-២៥)។ បន្ទាប់មក បីថ្ងៃក្រោយពីការឆ្កាងរបស់ព្រះអង្គ ទ្រង់បានរស់ពីស្លាប់ឡើងវិញ ការពិតនេះមានសាក្សីរាប់រយអ្នកបានឃើញផ្ទាល់នឹងភ្នែក (១ កូរិនថូស ១៥:៦)។ ប្រវត្តិសាស្រ្តបានកត់ត្រាជាច្រើនក្នុងការ «បញ្ជាក់» ថា ព្រះយេស៊ូជានរណា។ ដូចដែលលោកប៉ុលមានប្រសាសន៍ថា៖ ការនេះ «មិនមែនធ្វើនៅកៀនកោះឯណាឡើយ» (កិច្ចការ ២៦:២៦)។

យើងដឹងថា តែងតែមានអ្នកមិនជឿ ដែលមានគំនិតផ្ទាល់ខ្លួនរបស់ពួកគេ ទាក់ទងនឹងព្រះជាម្ចាស់ ហើយនឹងអានភស្តុតាងនេះទៅតាមគំនិតរបស់គេ។ ហើយក៏មានអ្នកខ្លះ ទោះបើមានភស្តុតាងអ្វីច្រើនយ៉ាងណាក៏មិនជឿដែរ (ទំនុកតម្កើង ១៤:១)។ អ្វីៗគ្រប់យ៉ាង ចុងក្រោយគឺទាក់ទងនឹងសេចក្តីជំនឿ (ហេព្រើរ ១១:៦)។

English



ត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។

តើព្រះជាម្ចាស់មានពិតមែនឬ? តើខ្ញុំអាចដឹង ប្រាកដថាព្រះជាម្ចាស់មានពិតមែនបានយ៉ាងដូចម្តេច?
Facebook icon Twitter icon Pinterest icon Email icon
© Copyright Got Questions Ministries