settings icon
share icon
សំណួរ

តើមានជីវិតក្រោយពីការស្លាប់ដែរឬទេ?

ចម្លើយ


ជីវិតដែលមាននៅក្រោយពីការស្លាប់គឺជាសំណួរសកល។ លោកយ៉ូបមានប្រសាសន៍សម្រាប់យើងទាំងអស់គ្នាដោយបញ្ជាក់ថា «មនុស្សដែលកើតពីស្ត្រីរមែងមានអាយុខ្លី ហើយមានពោរ‌ពេញដោយទុក្ខកង្វល់ គេលូតឡើងដូចផ្កា ហើយត្រូវកាត់ចោល គេវិនាសបាត់ទៅដូចស្រមោលគឺមិននៅស្ថិត‌ស្ថេរឡើយ…ប្រសិនបើមនុស្សដែលស្លាប់ទៅហើយអាចរស់ឡើងវិញបាន» (យ៉ូប ១៤:១-២,១៤)។ ដូចជាលោកយ៉ូបដែរ យើងទាំងអស់គ្នាជួបប្រទះជាមួយ សំណួរបែបនេះ។ តើមានអ្វីកើតឡើងដល់យើងក្រោយពីយើងស្លាប់ទៅ? តើយើងលែងមានជីវិតទៀតមែនទេ? តើជីវិតគឺជាការចាកចេញ និងវិលត្រឡប់ទៅជាដីវិញ ដើម្បីទទួលភាពថ្កុំថ្កើងរបស់ខ្លួន? តើមនុស្សគ្រប់គ្នាទៅកន្លែងដូចគ្នា ឬ តើយើងទៅកន្លែងផ្សេងទៀត? តើពិតជាមានស្ថានសួគ៌ និងស្ថាននរកមែនទេ?

ព្រះគម្ពីរបានប្រាប់យើងថា មិនគ្រាន់តែមានជីវិតក្រោយពីស្លាប់ ប៉ុន្តែជីវិតអស់កល្បជានិច្ចដែលពេញដោយសិរីល្អដែល «ដូចមានសេចក្ដីចែងទុកមកថា «សេចក្ដីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តនឹកមិនដែលដល់ គឺសេចក្ដីនោះឯងដែលព្រះបានរៀប‌ចំទុក សម្រាប់ពួកអ្នកដែលស្រឡាញ់ទ្រង់» (១ កូរិនថូស ២:៩)។ ព្រះយេស៊ូវគ្រីស្ទ ព្រះដែលបាន ត្រឡប់ទៅជាសាច់ឈាម បានយាងមកលើផែនដី ប្រទាន អំណោយទានជីវិតអស់កល្បជានិច្ចដល់យើង។ «តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយ‌ផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយ‌សារស្នាមរំពាត់នៅអង្គទ្រង់» (អេសាយ ៥៣:៥)។ តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយ‌ផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយ‌សារស្នាមរំពាត់នៅអង្គទ្រង់ ព្រះយេស៊ូវបានទទួលទោសដែលយើងទាំងអស់គ្នាសមនឹងទទួល ហើយបានលះបង់ព្រះជន្មរបស់ទ្រង់ ដើម្បីបង់ថ្លៃបាបរបស់យើង។ បីថ្ងៃក្រោយមក ព្រះអង្គបានបង្ហាញថា ទ្រង់បានឈ្នះសេចក្តីស្លាប់ ដោយរស់ពីផ្នូរឡើងវិញ។ ព្រះអង្គបានគង់នៅផែនដីអស់រយៈពេលសែសិបថ្ងៃ ហើយមានសាក្សីរាប់ពាន់អ្នកបានឃើញព្រះអង្គយាងឡើងទៅស្ថានសួគ៌។ រ៉ូម ៤:២៥ ចែងថា៖ «ដែលទ្រង់ត្រូវគេបញ្ជូនទៅឲ្យមានទោស ដោយព្រោះអំពើរំលងរបស់យើងរាល់គ្នា ហើយបានប្រោសឲ្យមានព្រះ‌ជន្មរស់ឡើងវិញ ប្រយោជន៍ឲ្យយើងរាល់គ្នាបានរាប់ជាសុចរិត»។

ការរស់ឡើងវិញរបស់ព្រះគ្រីស្ទគឺជាព្រឹត្តិការណ៍ដែលបានកត់ត្រាយ៉ាងល្អ។ សាវក ប៉ុលបានជំរុញចិត្តមនុស្សក្នុងការសួរសាក្សី ដើម្បីរកភាពត្រឹមត្រូវ ហើយគ្មាននរណាអាចប្រកែកពីសេចក្តីពិតនេះបានទេ។ ការរស់ឡើងវិញគឺជាសិលាឯកនៃជំនឿគ្រីស្ទបរិស័ទ។ ដោយសារព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ យើងអាចមានជំនឿថា យើងនឹងរស់ឡើងវិញដែរ។ ការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទគឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ពីជីវិតក្រោយពីការស្លាប់។ ព្រះគ្រីស្ទគឺជាផលដំបូងតែមួយគត់ ដល់អស់អ្នកដែលនឹងរស់មកកាន់ជីវិតជាថ្មី។ ការស្លាប់ខាងសាច់ឈាមតាមរយៈរបស់មនុស្សម្នាក់ គឺលោកអ័ដាម មនុស្សគ្រប់គ្នាត្រូវបានស្លាប់ដែរ។ ប៉ុន្តែ អស់អ្នកដែលជាកូនរបស់ព្រះដែលចូលមកក្នុងគ្រួសាររបស់ព្រះអង្គតាមរយៈជំនឿលើព្រះយេស៊ូវគ្រីស្ទនឹងបានទទួលជីវិតថ្មី (១ កូនរិនថូស ១៥:២០-២២)។ «ព្រះ‌ទ្រង់បានទាំងប្រោសឲ្យព្រះ‌អម្ចាស់រស់ឡើងវិញ ហើយនឹងប្រោសឲ្យយើងរាល់គ្នារស់ឡើងដែរ ដោយ‌ សារព្រះ‌ចេស្តានៃទ្រង់» (១ កូរិនថូស ៦:១៤)។

ទោះបីជា យើងទាំងអស់គ្នារស់ឡើងវិញមែន មិនមែនគ្រប់គ្នានឹងបានទៅស្ថានសួគ៌ទេ។ ជម្រើសត្រូវតែជ្រើសរើសដោយមនុស្សម្នាក់ៗដែលរស់នៅក្នុងជីវិតនេះ ហើយជម្រើសនេះនឹងកំណត់ពីជោគវាសនារបស់គេរហូតអស់កល្បជានិច្ច។ ព្រះគម្ពីរចែងថា ហើយដោយព្រោះបានតម្រូវឲ្យយើងស្លាប់១ដង រួចសឹមជាប់សេចក្ដីជំនុំ‌ជម្រះ (ហេព្រើរ ៩:២៧)។ អស់អ្នកបានធ្វើឱ្យសុចរិតដោយសារជំនឿលើព្រះគ្រីស្ទនឹងទៅរស់នៅអស់កល្បជានិច្ចនៅស្ថានសួគ៌ ប៉ុន្តែ អស់អ្នកដែលបដិសេធព្រះគ្រីស្ទជាព្រះអង្គសង្គ្រោះនឹងត្រូវទទួលទោសអស់‌កល្បជានិច្ចក្នុងស្ថាននរក (ម៉ាថាយ ២៥:៤៦)។ ស្ថាននរក ដូចជាស្ថានសួគ៌ដែរ វាមិនគ្រាន់តែជាអ្វីដែលមានទេ ប៉ុន្តែវាជាទីកន្លែង។ វាជាកន្លែងដែលមនុស្សទុច្ចរិតនឹងរស់នៅក្នុងជីវិតដែលទទួលរងសេចក្តីក្រោធរបស់ព្រះជាម្ចាស់ដែលគ្មានទីបញ្ចប់។ ស្ថាននរកបានរៀបរាប់ជាជង្ហុកយ៉ាងជ្រៅ (លូកា ៨:៣១; វិវរណៈ ២០:១០) និងជាបឹងភ្លើង ដែលឆេះដោយស្ពាន់‌ធ័រ មនុស្សនឹងរស់នៅដោយរងទុក្ខវេទនាទាំងថ្ងៃទាំងយប់ជារៀងរហូតតរៀងទៅ (វិវរណៈ ២០:១០)។ នៅស្ថាននរក នៅទីនោះគេនឹងយំ ហើយសង្កៀតធ្មេញ ដែលបញ្ជាក់ថា រងទុក្ខវេទនាជាខ្លាំង និងពេញដោយកំហឹង (ម៉ាថាយ ១៣:៤២)។

ព្រះជាម្ចាស់មិនរីក‌រាយចំពោះសេចក្ដីស្លាប់របស់មនុស្សអាក្រក់ឡើយ ប៉ុន្តែ សព្វព្រះហឫទ័យឲ្យពួកគេលះចោលផ្លូវអាក្រក់របស់ខ្លួន ដើម្បីឱ្យពួកគេមានជីវិតរស់នៅវិញ (អេសេគា ៣៣:១១)។ ប៉ុន្តែ ព្រះអង្គនឹងមិនបង្ខំយើងទេ ព្រះអង្គទទួលយកការសម្រេចចិត្តរបស់យើងក្នុងការរស់នៅដាច់ចេញពីទ្រង់អស់កល្បជានិច្ច។ ជីវិតនៅលើផែនដីនេះគឺជាការសាកល្បង គឺជាការរៀបចំសម្រាប់អ្វីដែលនឹងមកដល់។ សម្រាប់ពួកអ្នកជឿ ជីវិតក្រោយពីការស្លាប់គឺជាជីវិតអស់កល្បជានិច្ចនៅជាមួយព្រះនៅស្ថានសួគ៌។ ប៉ុន្តែ សម្រាប់អ្នកមិនជឿវិញ ជីវិតក្រោយពីការស្លាប់នឹងរស់នៅអស់កល្បជានិច្ចក្នុងបឹងភ្លើង។ តើយើងអាចទទួលជីវិតអស់កល្បជានិច្ចក្រោយពីស្លាប់ទៅ ដើម្បីរួចផុតពីជីវិតអស់កល្បជានិច្ចនៅក្នុងបឹងភ្លើងបានដែរឬទេ? មានផ្លូវតែមួយគត់។ ព្រះយេស៊ូវមានបន្ទូលថា៖ «… ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ ឯអ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ…» (យ៉ូហាន ១១:២៥-២៦)

អំណោយទានដែលឥតបង់ថ្លៃនៃជីវិតអស់កល្បជានិច្ចមានសម្រាប់មនុស្សគ្រប់គ្នា។ «ឯអ្នកណាដែលជឿដល់ព្រះ‌រាជ‌បុត្រា នោះមានជីវិតដ៏នៅអស់កល្ប‌ជានិច្ចហើយ តែអ្នកណាដែលមិនព្រមជឿដល់ព្រះ‌រាជ‌បុត្រាវិញ នោះនឹងមិនឃើញជីវិតសោះឡើយ គឺសេចក្ដីក្រោធរបស់ព្រះ តែងនៅជាប់លើអ្នកនោះឯង» (យ៉ូហាន ៣:៣៦)។ យើងគ្មានឱកាសក្នុងការទទួលអំណោយនៃសេចក្តីសង្គ្រោះក្រោយពីស្លាប់ឡើយ។ ជោគវាសនាដ៏នូវអស់កល្បរបស់យើងគឺអាស្រ័យលើជីវិតនៅលើផែនដីរបស់យើង គឺលើការទទួល ឬបដិសេធព្រះយេស៊ូវគ្រីស្ទ។ «ដ្បិតទ្រង់មានព្រះ‌បន្ទូលថា៖ «នៅវេលាដែលគាប់ចិត្តដល់អញ នោះអញបានស្តាប់ឯង ហើយក្នុងថ្ងៃសង្គ្រោះ…» (២ កូរិនថូស ៦:២) ប្រសិនបើ យើងទុកចិត្តលើការសុគតរបស់ព្រះយេស៊ូវគ្រីស្ទជាថ្លៃលោះបាបដែលទាស់នឹងព្រះរបស់យើង យើងមិនគ្រាន់តែមានអំណះអំណាងក្នុងការរស់នៅផែនដីដ៏មានន័យទេ ប៉ុន្តែ ជីវិតក្រោយពីការស្លាប់បានទេ។

English



ត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។

តើមានជីវិតក្រោយពីការស្លាប់ដែរឬទេ?
Facebook icon Twitter icon Pinterest icon Email icon
© Copyright Got Questions Ministries