សំណួរ
តើបានសង្គ្រោះហើយ បានសង្គ្រោះជារៀងរហូតមែនទេ?
ចម្លើយ
នៅពេលមនុស្សម្នាក់បានសង្គ្រោះហើយ តើពួកគេបានសង្គ្រោះរៀងរហូតមែនទេ? ពិតមែនហើយ នៅពេលមនុស្សម្នាក់ស្គាល់ព្រះគ្រីស្ទជាព្រះអង្គសង្គ្រោះរបស់ពួកគេហើយ ពួកគេត្រូវបាននាំទៅរកទំនាក់ទំនងជាមួយព្រះជាម្ចាស់ ដែលធានាពីសេចក្តីសង្គ្រោះរបស់ពួកគេជាសេចក្តីសង្គ្រោះអស់កល្បជានិច្ច។ ដើម្បីឱ្យច្បាស់ថែមទៀត សេចក្តីសង្គ្រោះលើសពីការនិយាយសេចក្តីអធិស្ឋាន ឬ «ការសម្រេចចិត្ត» ចំពោះព្រះគ្រីស្ទ សេចក្តីសង្គ្រោះគឺជាព្រះរាជកិច្ចរបស់ព្រះដ៏ខ្ពស់បំផុត ដែលធ្វើការជាមួយមនុស្សមានបាបដែលមិនបានកែប្រែជាថ្មី ដោយសម្អាត កែប្រែជាថ្មី និងកើតជាថ្មីដោយព្រះវិញ្ញាណបរិសុទ្ធ (យ៉ូហាន ៣:៣; ទីតុស ៣:៥)។ នៅពេលសេចក្តីសង្គ្រោះកើតឡើង ព្រះជាម្ចាស់ប្រទានការអត់ទោសដល់មនុស្សមានបាបនូវដួងចិត្តថ្មី ហើយដាក់វិញ្ញាណថ្មីនៅក្នុងពួកគេ (អេសេគាល ៣៦:២៦)។ ព្រះវិញ្ញាណនឹងធ្វើឱ្យមនុស្សដែលបានសង្គ្រោះ ហើយ ឱ្យដើរដោយស្តាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អេសេគាល ៣៦:២៦-២៧; យ៉ាកុប ២:២៦)។ មានបទគម្ពីរជាច្រើនប្រកាសពីការពិតនេះ ថាជាកិច្ចការរបស់ព្រះ សេចក្តីសង្គ្រោះមានសុវត្តិភាព។
(ក) រ៉ូម ៨:៣០ ប្រកាសថា៖ «ឯពួកអ្នកដែលទ្រង់បានតម្រូវទុកជាមុន នោះទ្រង់ក៏ហៅ ហើយពួកអ្នកដែលទ្រង់បានហៅ នោះទ្រង់ក៏រាប់ជាសុចរិត ហើយពួកអ្នកដែលទ្រង់បានរាប់ជាសុចរិត នោះទ្រង់ក៏បានតម្កើងឡើងដែរ»។ ខនេះ ប្រាប់យើងថា ចាប់តាំងពីពេលដែលព្រះបានជ្រើសរើសយើង នេះគឺហាក់ដូចជាយើងបានទទួលសិរីរុងរឿង នៅក្នុងព្រះវត្តមានទ្រង់នៅស្ថានសួគ៌ដូច្នោះដែរ។ គ្មានអ្វីអាចរារាំងអ្នកជឿ ពីការដែលបានទទួលសិរីរុងរឿងនៅថ្ងៃមួយនោះទេ ពីព្រោះព្រះមានគោលបំណងផ្តល់សិរីរុងរឿងនៅស្ថានសួគ៌រួចហើយ។ នៅពេលមនុស្សម្នាក់បានរាប់ជាសុចរិត សេចក្តីសង្គ្រោះរបស់គេគឺត្រូវបានធាធាហើយ គាត់មានសុវត្តិភាព ហាក់បីដូចជាគាត់បានទទួលសិរីរុងរឿងនៅស្ថានសួគ៌រួចហើយដែរ។
(ខ) លោកប៉ុលសួរសំណួរសំខាន់ពីរនៅក្នុងរ៉ូម ៨:៣៣-៣៤ «តើអ្នកណានឹងចោទប្តឹងពីពួករើសតាំងរបស់ព្រះបាន ដ្បិតគឺជាព្រះហើយ ដែលទ្រង់រាប់គេជាសុចរិត តើអ្នកណានឹងកាត់ទោសគេបាន ដ្បិតព្រះគ្រីស្ទទ្រង់បានសុគតជំនួសគេហើយ តែដែលថា ទ្រង់រស់ឡើងវិញ នោះមានទំនងជាង ទ្រង់ក៏គង់នៅខាងស្តាំនៃព្រះ ហើយជាអ្នកអង្វរជំនួសយើងរាល់គ្នាដែរ»។ តើអ្នកណានឹងចោទប្តឹងពីពួករើសតាំងរបស់ព្រះបាន? គ្មានអ្នកណាប្តឹងទេ ពីព្រោះព្រះគ្រីស្ទជាមេធាវីរបស់យើង។ តើអ្នកណានឹងកាត់ទោសយើង? គ្មានអ្នកណាកាត់ទោសយើងទេ។ យើងមានទាំងមេធាវី និងអ្នកកាត់ក្តីជាព្រះសង្គ្រោះរបស់យើង។
(គ) អ្នកជឿដែលកើតជាថ្មី (ត្រូវបានបង្កើតជាថ្មី) នៅពេល ពួកគេជឿ (យ៉ូហាន ៣:៣; ទីតុស ៣:៥)។ សម្រាប់គ្រីស្ទបរិស័ទការបាត់សេចក្តីសង្គ្រោះរបស់គេ ទាល់តែគាត់មិនបានកែប្រែជាថ្មី។ ព្រះគម្ពីរមិនបានបង្ហាញភស្តុតាងទេថា ការកើតជាថ្មីអាចដកហូតយកទៅវិញបាន។
(ឃ) ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងអ្នកជឿគ្រប់គ្នា (យ៉ូហាន ១៤:១៧; រ៉ូម ៨:៩) ហើយជ្រមុជអ្នកជឿទាំងអស់ទៅក្នុងព្រះកាយរបស់ព្រះគ្រីស្ទ (១ កូរិនថូស ១២:១៣)។ ដ្បិតអ្នកជឿដែលត្រឡប់ទៅជាមិនបានសង្គ្រោះវិញ ទាល់តែគាត់ «មិនមានការគង់នៅ» ហើយផ្សាភា្ជប់ជាមួយព្រះកាយព្រះគ្រីស្ទ។
(ង) យ៉ូហាន ៣:១៥ ថ្លែងថា អស់អ្នកណាដែលជឿលើព្រះយេស៊ូវគ្រីស្ទនឹង «មានជីវិតអស់កល្បជានិច្ច»។ ប្រសិនបើ អ្នកជឿលើព្រះគ្រីស្ទថ្ងៃនេះ ហើយមានជីវិតអស់កល្បជានិច្ច ប៉ុន្តែបាត់វាវិញនៅថ្ងៃស្អែក ដូច្នេះ នឹងមិនមែនជា «ជីវិតអស់កល្ប» ទេ។ ប្រសិនបើ អ្នកបាត់សេចក្តីសង្គ្រោះរបស់អ្នក នោះសេចក្តីសន្យានៃជីវិតអស់កល្បជានិច្ច នៅក្នុងព្រះគម្ពីរអាចនឹងមានកំហុសហើយ។
(ច) សម្រាប់សេចក្តីសន្និដ្ឋាននៃការជជែកចុងក្រោយនោះគឺ បទគម្ពីរចែងពីការនេះយ៉ាងច្បាស់ «ដ្បិតខ្ញុំជឿជាក់ថា ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី ទីមានកំពស់ ទីជម្រៅ ឬរបស់អ្វីដែលកើតមកឯទៀតក្តី នោះពុំអាចនឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅបានឡើយ» (រ៉ូម ៨:៣៨-៣៩)។ ចូរចាំថា ព្រះដែលសង្គ្រោះអ្នក ព្រះអង្គដដែលនោះនឹងការពារអ្នក។ នៅពេលយើងបានសង្គ្រោះហើយ យើងបានសង្គ្រោះជានិច្ច។ សេចក្តីសង្គ្រោះរបស់យើងប្រាកដជាសេចក្តីសង្គ្រោះដែលនៅអស់កល្បជានិច្ច!
English
តើបានសង្គ្រោះហើយ បានសង្គ្រោះជារៀងរហូតមែនទេ?