settings icon
share icon
សំណួរ

តើធ្វើជាគ្រូគង្វាលស្រី/អ្នកអធិប្បាយព្រះបន្ទូលស្រីបានដែរឬទេ? តើព្រះគម្ពីរចែងដូចម្តេចទាក់ទងនឹងស្រ្តីនៅក្នុងព័ន្ធកិច្ច?

ចម្លើយ


ប្រហែលជាគ្មានបញ្ហាណាជជែកវែកញែកយ៉ាងច្រើនការក្តៅគគុកនៅក្នុងពួកជំនុំសព្វថ្ងៃនេះ ជាជាងបញ្ហាស្រី្តបម្រើក្នុងនាមជាគ្រូគង្វាលស្រី/អ្នកអធិប្បាយស្រីននោះទេ។ ជាលទ្ធផល រឿងដែលសំខាន់គឺ មិនត្រូវមើលរឿងនេះថា ជារឿងប្រឆាំងគ្នារវាងបុរស និងស្រី្តឡើយ។ មានស្រី្តដែលជឿថា ស្រី្តមិនអាចបម្រើជាគ្រូគង្វាល និងថា ព្រះគម្ពីរបានហាមឃាតការបម្រើរបស់ស្រី្ត ហើយក៏មានបុរសដែលជឿថា ស្រី្តអាចបម្រើជាអ្នកអធិប្បាយ ហើយថាគ្មានការហាមឃាត់ណាចំពោះស្រី្តក្នុងការបម្រើឡើយ។ នេះមិនមែនជាបញ្ហានៃជាតិនិយម ឬការប្រកាន់ភេទឡើយ។ វាគឺជាបញ្ហានៃការកាត់ស្រាយព្រះគម្ពីរ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រកាសថា «ត្រូវឲ្យស្រីៗរៀនដោយសម្ងាត់ ទាំងចុះចូលគ្រប់ជំពូក ខ្ញុំមិនបើកឲ្យស្ត្រីណាបង្រៀន ឬឲ្យមានអំណាចលើបុរសទេ ត្រូវឲ្យគេនៅដោយស្រគត់‌ស្រគំចុះ» (១ ធីម៉ូថេ ២:១១-១២)។ នៅក្នុងពួកជំនុំ ព្រះជាម្ចាស់បានតែងតាំងឱ្យមានតួនាទីផ្សេងៗចំពោះបុរសនិងស្រី្ត។ នេះគឺជាលទ្ធផលនៃរបៀបដែលមនុស្សលោកត្រូវបានបង្កើតមក ហើយក៏ជារៀបដែលបាបចូលមកក្នុងពិភពលោកនេះដែរ (១ ធីម៉ូថេ ២:១៣-១៤)។ តាមរយៈលោកប៉ុល ព្រះជាម្ចាស់បានហាមឃាត់ស្រី្តពីការបម្រើក្នុងតួនាទីនៃការបង្រៀន និង/ឬមានសិទ្ធិអំណាចខាងវិញ្ញាណលើបុរស ឡើយ។ ការហាមឃាតស្រី្តពីការបម្រើជាគ្រូគង្វាលលើបុរសនេះ ប្រាកដណាស់បូករួមទាំងអធិប្បាយព្រះបន្ទូលដល់ពួកគេ ការបង្រៀនពួកគេនៅទីសាធារណៈ និងការអនុវត្តន៍សិទ្ធិអំណាចខាងវិញ្ញាណលើពួកគេផងដែរ។

មានការជំទាស់ជាច្រើនទាក់ទងនឹងទស្សនៈរបស់ស្រី្តក្នុងការបម្រើជាគ្រូគង្វាល។ ការសំខាន់មួយដែលលោកប៉ុលហាមឃាតស្រី្តពីការបង្រៀនដោយសារនៅក្នុងសតវត្សរ៍ទីមួយ ជាធម្មតាស្រី្តមិនមានការអបរំទេ។ ប៉ុន្តែ នៅក្នុង ១ ធីម៉ូថេ ២:១១-១៤ គ្មានកន្លែងដែលនិយាយពីស្ថានភាននៃការអបរំទេ។ ប្រសិនបើការអបរំគឺជាគុណសម្បត្តិសម្រាប់ការបម្រើមែន ដូច្នេះ ពួកសិស្សរបស់ព្រះយេស៊ូវភាគច្រើននឹងមិនមានគុណសម្បត្តិគ្រប់គ្រាន់ទេ។ ការជំទាស់ទីពីរគឺថា លោកប៉ុលហាមឃាតតែស្រី្តនៅក្នុងក្រុងអេភេសូរទេ ក្នុងការបង្រៀនដល់បុរសនោះ (លោកប៉ុលជាអ្នកសរសេរសំបុត្រ ១ ធីម៉ូថេនេះ ទៅកាន់លោកធីម៉ូថេ ជាគ្រូគង្វាលនៅពួកជំនុំអេភេសូរ)។ គេស្គាល់ក្រុងអេភេសូរថាជាព្រះវិហាររបស់ អរតេមីស ហើយស្រី្តមានសិទ្ធិអំណាចនៅក្នុងសាខានៃព្រះសាសន៍ដទៃនោះ។ ហេតុដូច្នេះហើយ យោងតាមទ្រឹស្តី លោកប៉ុលគ្រាន់តែប្រតិកម្មទាស់ជាមួយនឹងទំនៀមទម្លាប់ស្រ្តីនាំមុខនៅក្នុងក្រុងអេភេសូរ អ្នកថ្វាយបង្គំរូបព្រះ និងពួកជំនុំ ត្រូវតែខុសពីគេ។ ប៉ុន្តែ នៅក្នុងកណ្ឌគម្ពីរ ១ ធីម៉ូថេ គ្មានកន្លែងណានិយាយពីអរតេមីស ឬលោកប៉ុលនិយាយស្តង់ដានៃអ្នកថ្វាយបង្គំអរតេមីស ដើម្បីធ្វើជាហេតុផលក្នុងការហាមឃាតនៅក្នុង ១ ធីម៉ូថេ ២:១១-១៤ឡើយ។

ការជំទាស់ទីបីគឺថា លោកប៉ុលគ្រាន់តែនិយាយទៅកាន់ប្តី និងប្រពន្ធ មិនមែនទៅក្នុងមនុស្សប្រុស ឬមនុស្សស្រីទូទៅទេ។ នៅក្នុងភាសាក្រិក ពាក្យ «ស្រ្តី» ឬ «បុរស» ក្នុង ១ ធីម៉ូថេ ២ អាចសំដៅលើប្តីឬប្រពន្ធ ប៉ុន្តែ អត្ថន័យសំខាន់របស់ពាក្យនេះគឺទូលំទូលាយជាងនោះ។ លើសពីនោះ ពាក្យក្រិកដូចគ្នាដែរ បានប្រើនៅក្នុង ខ៨-១០។ តើមានតែប្រុសៗទេដែលលើកដៃបរិសុទ្ធឡើងក្នុងសេចក្តីអធិស្ឋាន ដោយគ្មានកំហឹង និងគ្មានការប្រកែកទេឬ (ខ៨)? តើមានតែស្រី្តទេឬដែល ស្លៀកពាក់បែបសមរម្យ ប្រព្រឹត្តអំពើល្អ គោរពប្រណិ‌ប័តន៍ព្រះ‌ជាម្ចាស់ (ខ ៩-១០)? ពិតណាស់មិនមែនទេ។ ខ ៨-១០ សំដៅយ៉ាងច្បាស់ទៅលើបុរស និងស្រី្តទាំងអស់ មិនគ្រាន់តែប្តី ឬប្រពន្ធឡើយ។ គ្មានអ្វីនៅក្នុងអត្ថបទដែលអាចបញ្ជាក់ទៅកាន់ប្តី និងប្រពន្ធនៅក្នុង ខ១១-១៤ ទេ។

ការជំទាស់មួយទៀតចំពោះការបកស្រាយរបស់ស្រ្តី ជាគ្រូគង្វាល នៅក្នុងព័ន្ធកិច្ចគឺទាក់ទងនឹងស្រ្តីដែលមានមុខតំណែងជាអ្នកដឹកនាំនៅក្នុងព្រះគម្ពីរ និយាយឱ្យចំមាន ម៉ារាម, ដេបូរ៉ា និងហូឡានៅក្នុងគម្ពីរសញ្ញាចាស់។ ជាការពិតថា ព្រះជាម្ចាស់បានជ្រើសរើសស្រី្តទាំងនេះសម្រាប់បម្រើព្រះអង្គជាពិសេស ហើយថាពួកគេអាចឈរធ្វើជាគំរូនៃជំនឿ ភាពក្លាហាន ហើយ ប្រាកដណាស់គឺភាពជាអ្នកដឹកនាំ។ ប៉ុន្តែ សិទ្ធិអំណាចរបស់ ស្រី្តនៅក្នុងព្រះគម្ពីរសញ្ញាចាស់ មិនទាក់ទងនឹងរឿងគ្រូគង្វាល នៅក្នុងពួកជំនុំឡើយ។ សំបុត្រនៅក្នុងព្រះគម្ពីរសញ្ញាថ្មី បង្ហាញពីគំរូថ្មីសម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ ពួកជំនុំ រូបកាយរបស់ព្រះគ្រីស្ទ ជាគំរូពាក់ព័ន្ធនឹងរចនាសម្ព័ន្ធនៃសិទ្ធិអំណាចតែមួយគត់ ចំពោះពួកជំនុំ មិនមែនសម្រាប់ជនជាតិអ៊ីស្រាអែល ឬមិនមែនសម្រាប់ព្រះគម្ពីរសញ្ញាចាស់ទាំងមូលនោះទេ។

ទំនាស់មួយស្រដៀងគ្នានេះ គឺនាងនាងភីបេ និងនាងព្រីស៊ីល នៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ នៅក្នុងកិច្ចការ ១៨ នាងព្រីស៊ីល និងលោកអ័គីឡាត្រូវបានបង្ហាញថា ជាអ្នកបម្រើស្មោះត្រង់សម្រាប់ព្រះគ្រីស្ទ។ ឈ្មោះរបស់នាងព្រីស៊ីលនិយាយដំបូង ប្រហែលជាបង្ហាញថា នាងមានកេរ្ត៍ឈ្មោះជាងស្វាមីរបស់នាងនៅក្នុងការបម្រើព័ន្ធកិច្ច។ តើនាងព្រីស៊ីល និងស្វាមីរបស់នាងបង្រៀនដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទទៅដល់លោក

អ័ប៉ុឡូស? ប្រាកដណាស់ នៅផ្ទះរបស់ពួកគេ ពួកគេបាន «ពន្យល់គាត់ពីផ្លូវរបស់ព្រះជាម្ចាស់ឲ្យរឹតតែច្បាស់ទៅទៀត» (កិច្ចការ ១៨:២៦)។ តើព្រះគម្ពីរធ្លាប់និយាយថា នាងព្រីស៊ីលឃ្វាលពួកជំនុំ ឬបង្រៀននៅទីសាធារណៈ ឬក្លាយជាអ្នកដឹកនាំខាងវិញ្ញាណនៅក្នុងពួកជំនុំរបស់ពួកបរិសុទ្ធទេ? អត់ទេ។ តាមដែលយើងដឹងថា នាងព្រីស៊ីលមិនបានចូលរួមក្នុងសម្មភាពព័ន្ធកិច្ចដែលផ្ទុយពី ១ ធីម៉ូថេ ២:១១-១៤។

នៅក្នុងរ៉ូម ១៦:១ នាងនាងភីបេ នាងជា «អ្នកជំនួយ» («ឬជាអ្នកបម្រើ») នៅក្នុងពួកជំនុំ លោកប៉ុលបានកោតសរសើរយ៉ាងខ្លាំង។ ប៉ុន្តែ នៅក្នុងបទគម្ពីរ មិនមានបញ្ហាញថាថានាងភីបេជាគ្រូគង្វាល ឬជាគ្រូបង្រៀនដល់ប្រុសៗនៅក្នុងក្រុមជំនុំដូចនាងព្រីស៊ីលទេ។ «អាចបង្រៀនបាន» គឺមានគុណសម្បត្តិជាអ្នកដឹកនាំបាត់ទៅហើយ។ ប៉ុន្តែ មិនមែនសម្រាប់អ្នកជំនួយទេ (១ ធីម៉ូថេ ៣:១-១៣; ទីតុស ១:៦-៩)។

បទគម្ពីរនៅក្នុង ១ ធីម៉ូថេ ២:១១-១៤ បានបង្ហាញពីហេតុ ផលយ៉ាងច្បាស់ថា ហេតុអ្វីបានជាស្រ្តីមិនអាចធ្វើជាគ្រូគង្វាល។ ខ ១៣ ចាប់ផ្តើមជាមួយនឹង «ពីព្រោះ» ជា «ហេតុ» ដែលលោកប៉ុលមានប្រសាសន៍នៅក្នុងខ ១១-១២។ ហេតុអ្វី បានជាស្រ្តីមិនអាចបង្រៀន ឬមានសិទ្ធិលើបុរស? ពីព្រោះ «ព្រះបានបង្កើតលោកអ័ដាមមកជាមុន រួចមកនាងអេវ៉ា ហើយមិនមែនលោកអ័ដាម ដែលចាញ់បញ្ឆោតទេ គឺជាស្ត្រីវិញទេតើ ដែលចាញ់បញ្ឆោតនោះ ព្រមទាំងរំលងច្បាប់ផង» (ខ ១៣-១៤)។ ព្រះជាម្ចាស់បានបង្កើតលោកអ័ដាមមុន បន្ទាប់មក បង្កើតនាងអេវ៉ាដើម្បី «ជាអ្នកជំនួយ» ដល់លោកអ័ដាម។ តាមលំដាប់នៃការបង្កបង្កើតត្រូវបានអនុវត្តនៅក្នុងគ្រួសារជាសកល (អេភេសូរ ៥:២២-៣៣) និងនៅក្នុងពួកជំនុំ។

ការពិតដែលនាងអេវ៉ាត្រូវចាញ់បញ្ឆោតគឺផ្តល់ជាហេតុផលនៅក្នុង ១ ធីម៉ូថេ ២១៤ដែរ សម្រាប់ស្រ្តីដែលមិនអាចបម្រើក្នុងនាមជាគ្រូគង្វាល ឬមានសិទ្ធិអំណាចខាងវិញ្ញាណលើបុរស។ នេះមិនមែនមានន័យថាស្រ្តីជាមនុស្សត្រចៀកស្រាល ឬថាពួកគេងាយនឹងចាញ់ការបោកបញ្ឆោតជាងបុរសនោះទេ។ ប្រសិនបើស្រ្តីទាំងអស់ងាយក្នុងការបោកបញ្ឆោតមែន ហេតុអ្វីបានជា ពួកគេអនុញ្ញាតឱ្យស្រ្តី (ដែលពួកគេងាយនឹងបោកបញ្ឆោត) ហើយស្រ្តីផ្សេងទៀត (ដែលរឹតតែងាយនឹងបញ្ឆោត) បង្រៀនកូនក្មេងដូច្នេះ? នៅក្នុងអត្ថបទគ្រាន់តែនិយាយថា ស្រ្តីមិនអាចបង្រៀនបុរស ឬមានសិទ្ធិអំណាចលើបុរសឡើយ ពីព្រោះនាងអេវ៉ាត្រូវបានចាញ់បញ្ឆោត។ ព្រះជាម្ចាស់បានជ្រើសរើសក្នុងផ្តល់ឱ្យបុរសមានសិទ្ធិចម្បងក្នុងការបង្រៀននៅក្នុងពួកជំនុំ។

មានស្រ្តីជាច្រើនមានមានអំណោយទាននៃមានសេចក្ដីចៅរ៉ៅផ្តល់មេត្តា បង្រៀន ការប្រកាសដំណឹងល្អ និងជួយ ល្អជាងបុរសផង។ ព័ន្ធកិច្ចនៅក្នុងពួកជំនុំតំបន់ជាច្រើនពឹងលើស្រ្តី។ ស្រ្តីនៅក្នុងពួកជំនុំមិនបានហាមឃាត់មិនឱ្យអធិស្ឋាន ឬថ្លែងទំនាយនៅទីសាធារណៈឡើយ (១ កូរិនថូស ១១:៥) ហាមឃាត់តែមួយគត់គឺមានសិទ្ធិអំណាចក្នុងការបង្រៀនដល់ប្រុសៗ។ គ្មានបទគម្ពីរនៅកន្លែងណាមួយឡើយដែលហាមស្រ្តីមិនឱ្យអនុវត្តអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ (១ កូរិនថូស ១២)។ ស្រ្តីត្រូវបានហៅឱ្យបម្រើដល់អ្នកដទៃដូចជាបុរសដែរ ក្នុងការបង្ហាញផលផ្លែព្រះវិញ្ញាណ (កាឡាទី ៥:២២-២៣) និងប្រកាសដំណឹងល្អដល់មនុស្សបាត់បង់ (ម៉ាថាយ ២៨:១៨-២០; កិច្ចការ ១:៨; ១ ពេត្រុស ៣:១៥)។

ព្រះជាម្ចាស់បានតែងតាំឱ្យមនុស្សប្រុសតែមួយគត់ក្នុងការបម្រើនៅក្នុងតំណែងនៃសិទ្ធិអំណាចខាងវិញ្ញាណក្នុងការបង្រៀនក្នុងពួកជំនុំ។ នេះមិនមែនដោយសារបុរសជាគ្រូបង្រៀនដែលប្រសើរជាង ឬ ស្រ្តីអន់ជាង ឬមិនសូវឆ្លាត (នេះមិនមែនជាបញ្ហាទេ)។ វាគឺជារបៀបដែលព្រះជាម្ចាស់បានតាក់តែងមកឱ្យមានមុខងារនៅក្នុងពួកជំនុំ។ បុរសត្រូវតែធ្វើជាគំរូនៃភាពជាអ្នកដឹកនាំខាងវិញ្ញាណ នៅក្នុងជីវិតរបស់ ពួកគេ និងតាមរយៈពាក្យសំដីដែរ។ ស្ត្រីត្រូវទទួលខុសត្រូវតិចជាងបុរស។ ស្រ្តីត្រូវបានលើកទឹកចិត្តឱ្យបង្រៀនដល់ស្រ្តីផ្សេងទៀត (ទីតុស ២៣៥)។ ព្រះគម្ពីរមិនបានហាមឃាត់ស្រ្តីមិនឱ្យបង្រៀនកូនចៅទេ។ លើកលែងតែសកម្មភាពនៃការបង្រៀន និងការដែលមានសិទ្ធិអំណាចលើបុរស។ ការហាមឃាតស្រី្តពីការបម្រើជាគ្រូគង្វាលដល់បុរសប៉ុណ្ណោះ។ ការនេះ មិនបានធ្វើឱ្យស្រ្តីមិនសូវសំខាន់នោះទេ ប៉ុន្តែ គ្រាន់តែឱ្យពួកគេយល់ស្រប់ទៅនឹងផែនការដែលព្រះមាន និងអំណោយទានរបស់ពួកគេ។

English



ត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។

តើធ្វើជាគ្រូគង្វាលស្រី/អ្នកអធិប្បាយព្រះបន្ទូលស្រីបានដែរឬទេ? តើព្រះគម្ពីរចែងដូចម្តេចទាក់ទងនឹងស្រ្តីនៅក្នុងព័ន្ធកិច្ច?
Facebook icon Twitter icon Pinterest icon Email icon
© Copyright Got Questions Ministries