សំណួរ
ខ្ញុំទើបតែបានដាក់ចិត្តដាក់កាយជឿលើព្រះយេស៊ូវ ឥឡូវតើត្រូវធ្វើអ្វីទៀត?
ចម្លើយ
ខ្ញុំទើបតែបានដាក់ចិត្តដាក់កាយជឿលើព្រះយេស៊ូវ ឥឡូវតើត្រូវធ្វើអ្វីទៀត?
សូមអបអរសាទរ! អ្នកបានធ្វើការសំរេចចិត្តដើម្បីផ្លាស់ប្តូរជីវិតអ្នក! ប្រហែលជាអ្នកអាចសួរថា “ឥឡូវតើត្រូវធ្វើអ្វីទៀត? តើខ្ញុំត្រូវចាប់ផ្តើមធ្វើដំណើរជាមួយព្រះយ៉ាងដូច ម្តេចទៅ?” ជំហានទាំង៥ដូចខាងក្រោម ដែលបានដកស្រង់ចេញពីព្រះគម្ពីរ នឹងមាន រៀបរាប់ ព្រមទាំងប្រាប់ពីការណែនាំចង្អុលទិសជូនអ្នកផងដែរ ចំពោះអ្វីដែលអ្នកត្រូវ ធ្វើជាបន្តទៀតក្នុងការធ្វើដំណើរជាមួយព្រះ ។ លើសពីនេះទៅទៀត ពេលណាអ្នកមាន សំណួរអំពីការធ្វើដំណើររបស់អ្នក សូមបើកគេហទំព័រ www.GotQuestions.org/Khmer ។
១) ត្រូវប្រាកដថាអ្នកយល់ពីពាក្យថាការសង្គ្រោះ
1 John 5:13 បានសរសេរទុកថា “ខ្ញុំសរសេររឿងទាំអស់នេះឡើងដើម្បីអ្នក ដែលមានជំនឿលើព្រះបុត្រារបស់ព្រះ ដើម្បីឲ្យអ្នកដឹងថាអ្នកអាចមានជីវិតអមតៈ” ។ ព្រះចង់ឲ្យយើងទាំងអស់គ្នាយល់ពីការសង្គ្រោះ ។ ព្រះទ្រង់ចង់ឲ្យយើងមានការជឿជាក់ ដើម្បីប្រាកដថាខ្លួនត្រូវបានសង្គ្រោះ ។ ឥឡូវចូរអាននូវចំណុចសំខាន់ៗមួយចំនួន អំពីការសង្គ្រោះ
ក) យើងទាំងអស់គ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប ។ យើងបានប្រព្រឹត្តនូវអំពើ មិនគប្បីដែលនាំឲ្យព្រះមិនសប្បាយព្រះទ័យ (Romans 3:23) ។
ខ) ដោយសារតែអំពើបាបរបស់យើង យើងសមតែទទួលនូវទណ្ឌកម្ម ដោយត្រូវបំបែកចេញពីព្រះជារហូតនិរន្ត (Romans 6:23) ។
គ) ព្រះយេស៊ូវសុគតនៅលើឈើឆ្កាងគឺដើម្បីសងនូវទណ្ឌកម្មចំពោះអំពើបាប របស់យើង (Romans 5:8; 2 Corinthians 5:21) ។ ព្រះយេស៊ូវទ្រង់សុគតជំនួសយើង ដើម្បីទទួលទណ្ឌកម្មដែលយើងគ្រប់គ្នាគួរទទួល ។ ពេលដែលទ្រង់មានព្រះជន្ម ឡើង វិញ គឺជាការបង្ហាញឲ្យដឹងថា មរណះភាពរបស់ទ្រង់គឺមានភាពគ្រប់គ្រាន់ ដើម្បី សងនូវអំពើបាបរបស់យើង ។
ឃ) ព្រះទ្រង់ប្រទាននូវការលើកលែងទោស និងសង្គ្រោះដល់អ្នកដែលដាក់ចិត្ត ជឿលើព្រះយេស៊ូវ ដែលជាការជឿថាមរណភាពរបស់ទ្រង់គឺដើម្បីសងនូវបំណុល នៃ អំពើ បាបរបស់យើង (John 3:16; Romans 5:1; Romans 8:1)។
ការរៀបរាប់ខាងលើគឺជាដំណឹងនៃការសង្គ្រោះ! ។ ប្រសិនបើអ្នកបានដាក់ចិត្តជឿលើ ព្រះយេស៊ូវគ្រិស្តថាទ្រង់ជាអ្នកសង្គ្រោះរបស់អ្នកហើយ អ្នកនឹងបានទទួលនូវការ សង្គ្រោះ! ។ រាល់អំពើបាបរបស់អ្នកត្រូវបានទទួលការលើកលែងទោស ហើយព្រះ ទ្រង់សន្យាថា នឹងមិនចាកចេញពីអ្នក ឬលះបង់អ្នកទៀតឡើយ (Romans 8:38-39; Matthew 28:20) ចូរចងចាំទុកថា ការសង្គ្រោះរបស់អ្នកនឹងត្រូវបានធានានូវសុវត្ថិភាព ជាមួយព្រះយេស៊ូវគ្រិស្ត (John 10:28-29) ។ បើអ្នកជឿលើតែព្រះយេស៊ូវគ្រិស្ត មួយព្រះអង្គថាជាអ្នកសង្គ្រោះ អ្នកអាចមានការជឿជាក់បានថា អ្នកនឹងបានរស់នៅជា អមតៈជាមួយព្រះ នៅអែឋានសួគ៌ជាមិនខាន! ។
២) ចូរស្វែងរកព្រះវិហារល្អមួយដែលមានបង្រៀនព្រះគម្ពីរ
ចូរកុំគិតអំពីព្រះវិហារថាគ្រាន់តែជាអគារមួយខ្នង ។ ព្រះវិហារគឺជាមនុស្ស ។ ជាការសំខាន់ណាស់ដែលថាអ្នកដែលជឿលើព្រះយេស៊ូវគ្រិស្តគឺជាមិត្តរវាងគ្នានឹងគ្នា ។ នេះគឺជាគោលបំណងចម្បងនៃព្រះវិហារ ។ ឥឡូវអ្នកបានដាក់ចិត្តជឿលើព្រះយេស៊ូវគ្រិស្តហើយ យើងសូមជំរុញទឹកចិត្តអ្នកយ៉ាងពេញទំហឹងឲ្យទៅរកព្រះគម្ពីរ នៅក្នុង ព្រះវិហារដែលគួរឲ្យទុកចិត្តមួយនៅក្នុងតំបន់របស់អ្នក ហើយនិយាយទៅកាន់ប៉ាស្ទ័រ (លោកអាចារ្យ) នៅទីនោះ ដើម្បីឲ្យលោកបានដឹងអំពីជំនឿថ្មីរបស់អ្នកជំពោះព្រះយេស៊ូវគ្រិស្ត ។
គោលបំណងបន្ទាប់នៃការបង្កើតព្រះវិហារគឺដើម្បីបង្រៀនព្រះគម្ពីរ ។ អ្នកអាច រៀនពីរបៀបយកពាក្យប្រៀនប្រដៅរបស់ព្រះមកអនុវត្តនៅក្នុងជីវិតផ្ទាល់ខ្លួន ។ ការយល់ពីខ្លឹមសារដែលមានសរបេរក្នុងព្រះគម្ពីរគឺជាកូនសោសំរាប់ការរស់នៅក្នុងជីវិត ជា គ្រិស្តសាសនិកយ៉ាងមានជោគជ័យ និងមានអំណាច ។ 2 Timothy 3:16-17 និយាយថា “រាល់គម្ពីរសាសនាគឺជាដង្ហើមរបស់ព្រះ ហើយមានសារះប្រយោជន៍សំរាប់យកមក បង្រៀន ស្តីបន្ទោស កែតម្រូវ និងបណ្តុះបណ្តាលដើម្បីភាពត្រឹមត្រូវ បំណងឲ្យ មនុស្សរបស់ព្រះបានដឹងគ្រប់យ៉ាងចំពោះ រាល់ការងារល្អ (ទង្វើល្អ) របស់ខ្លួន” ។
គោលបំណងទីបីនៃការបង្កើតឲ្យមានព្រះវិហារគឺដើម្បីធ្វើសក្ការះបូជា ។ ការធ្វើ សក្ការះបូជា គឺដើម្បីបង្ហាញនូវការដឹងគុណចំពោះព្រះនូវអ្វីដែលទ្រង់បានធ្វើ! ។ ព្រះ ទ្រង់បានសង្គ្រោះជីវិតយើង ។ ព្រះទ្រង់ស្រឡាញ់យើង ។ ព្រះទ្រង់ផ្តល់នូវអ្វីៗដល់ យើង ។ ព្រះទ្រង់ដឹកនាំ និងចង្អុលទិសដល់យើង ។ ដូច្នេះ មានរឿងអ្វីដែលយើងមិន ត្រូវអរព្រះគុណទ្រង់? ព្រះទ្រង់ស័ក្តិសិទ្ធ ត្រឹមត្រូវ មានក្តីស្រឡាញ់ អាណិតមេត្តា និង ពោរពេញទៅដោយភាពអនុគ្រោះ ។ Revelation 4:11 និយាយថា “អ្នកមានតម្លៃ ចំពោះព្រះជាម្ចាស់របស់យើង ដើម្បីទទួលបាននូវកិត្តគុណ និងកិត្តិយស ព្រមទាំងអំ ណាច ដែលអាចយកទៅធ្វើអ្វីបានគ្រប់យ៉ាង ហើយដោយសុឆន្ទះរបស់អ្នក វត្ថុទាំង អស់នោះនឹងត្រូវបានបង្កើតឡើង ព្រមទាំងមានជីវិតទៀតផង” ។
៣) លៃពេលរបស់អ្នកប្រចាំថ្ងៃ ដើម្បីផ្ចង់គំនិតទៅលើព្រះ
វាជារឿងសំខាន់សំរាប់យើង ដើម្បីចំណាយពេលប្រចាំថ្ងៃធ្វើការផ្តោតអារម្មណ៍ លើព្រះ ។ អ្នកខ្លះហៅសកម្មភាពនេះថាជា “ពេលស្ងប់ស្ងាត់” ។ អ្នកខ្លះទៀតហៅថា “ធម្មនិដ្ឋា (ការឧទ្ទិស)” ពីព្រោះវាជាពេលមួយដែលយើងត្រូវឧទ្ទិសខ្លួនយើងចំពោះព្រះ អ្នកខ្លះប្រតិបត្តិនៅពេលព្រឹក អ្នកខ្លះប្រតិបត្តិនៅពេលល្ងាច ។ ចំពោះការហៅពេល ប្រតិបត្តនេះខុសគ្នា និងអនុវត្តពេលខុសគ្នានេះ មិនមែនជាបញ្ហាអ្វីទេ ។ តែបើអ្នក មិនចំណាយពេលឲ្យបានទៀងទាត់ទេនោះ ទើបជាបញ្ហា ។ តើវាជាឧ៏កាសអ្វីសំរាប់ ចំណាយពេលគិតអំពីព្រះ?
ក) ការសូត្រធម៌ ។ ការសូត្រធម៌គឺជាការនិយាយទៅកាន់ព្រះ ។ និយាយទៅកាន់ទ្រង់ពីអ្វីដែលអ្នកខ្វាយខ្វល់ និងអ្វីដែលជាបញ្ហា ។ សុំព្រះឲ្យទ្រង់ប្រទាននូវបញ្ញានិងដឹកនាំផ្លូវដល់អ្នក។ សុំព្រះឲ្យទ្រង់ប្រទាននូវអ្វីដែលអ្នកត្រូវការ ។ ប្រាប់ព្រះថា អ្នកស្រឡាញ់ទ្រង់ប៉ុន្នា ហើយថាអ្នកអបអរប៉ុន្នាចំពោះអ្វីៗដែលទ្រង់បានធ្វើសំរាប់អ្នក ទាំងអស់នេះគឺជាអ្វីដែលហៅថាការសូត្រធម៌ ។
ខ) ការអានព្រះគម្ពីរ ។ បន្ថែមលើការរៀនព្រះគម្ពីរនៅអែព្រះវិហារ សាលា ថ្ងៃអាទិត្យ និងការសិក្សាព្រះគម្ពីរ អ្នកត្រូវតែអានព្រះគម្ពីរដើម្បីខ្លួនអ្នក ។ ក្នុងព្រះ គម្ពីរមាន សរសេរនូវអ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹង ដើម្បីឲ្យជីវិតជាគ្រិស្តសានិករបស់ អ្នករស់នៅបានយ៉ាងជោគជ័យ ។ គឺមានរួមទាំងការនាំផ្លូវរបស់ព្រះពីរបៀបធ្វើសេចក្តី សំរេចចិត្តឲ្យបានត្រឹមត្រូវ របៀបយល់ពីឆន្ទះរបស់ព្រះ របៀបជួយអ្នកដទៃ និងរបៀប ធំធាត់ខាងផ្លូវចិត្ត ។ ព្រះគម្ពីរគឺជាបន្ទូលរបស់ព្រះសំរាប់យើង ។ ព្រះគម្ពីរគឺជាក្បួន ខ្នាតការប្រៀនប្រដៅដ៏សំខាន់របស់ព្រះ ពីរបៀបរស់នៅដែលធ្វើឲ្យព្រះអង្គសប្បាយ ព្រះទ័យ និងធ្វើឲ្យយើងពេញចិត្តនូវជីវិតរបស់ខ្លួន ។
៤) បង្កើតទំនាក់ទំនងជាមួយអ្នកដែលអាចជួយអ្នកខាងផ្លូវចិត្តបាន
1 Corinthians 15:33 និយាយថា “សូមកុំដើរផ្លូវខុស ការសេបគប់មិត្តអាក្រក់ នឹងនាំឲ្យយើងអាក្រក់ដែរ” ។ ព្រះគម្ពីរបានព្រមានយ៉ាងច្បាស់នូវឥទ្ធិពលរបស់ មនុស្ស”អាក្រក់” ដែលអាចមានមកលើអ្នក ។ ការចំណាយពេលសេបគប់មនុស្សមិនល្អ នឹង នាំឲ្យយើងមានដាមជាប់ជាមួយនូវអំពើមិនល្អដែរ ។ ចរិកលក្ខណះរបស់អ្នកដែលយើង រស់នៅជុំវិញនឹង “ដិតជាប់” លើយើង ។ ដូច្នេះគឺជារឿងសំខាន់ដែលយើងត្រូវរស់នៅ ជុំវិញអ្នកដែលស្រឡាញ់ព្រះ ហើយមានការប្តេជ្ញាចិត្តទៅលើទ្រង់ ។
ចូរព្យាយាមរកមិត្តភក្តិឲ្យបានមួយ ឬពីរអ្នក (ប្រហែលអ្នកអាចជួបគេនៅ ព្រះវិហារ) ដែលអាចជួយអ្នក ហើយជំរុញទឹកចិត្តអ្នកឲ្យដើរតាមព្រះយេស៊ូវ (Hebrews 3:13; 10:24) ។ សួរគេថាតើអ្នក អាចធ្វើដូចគេបានទេ ។ នេះមិនមែនបានន័យថា អ្នកត្រូវលះបង់ចោលមិត្តដទៃដែល មិនស្គាល់ព្រះយេស៊ូវថាជាអ្នកជួយសង្គ្រោះគេទេ ចូរបន្តធ្វើជាមិត្តរបស់ពួកគេ ហើយស្រឡាញ់គេ ។ ត្រូវឲ្យគេដឹងថាព្រះយេស៊ូវបាន ផ្លាស់ប្តូរជីវិតរបស់អ្នក ហើយប្រាប់គេទៀតថា អ្នកមិនអាចធ្វើឲ្យអ្វីដូចកាលពីមុនទាំង អស់បានទៀតទេ ។ សុំឧ៏កាសពី ព្រះដីម្បីរៀបរាប់ពីរឿងព្រះគ្រិស្តជាមួយមិត្តរបស់អ្នក
៥) ចូរប៊ិបទឹកបន្ត
មនុស្សជាច្រើនមានការយល់ច្រឡំអំពីការប៊ិបទឹកបន្ត ។ ពាក្យថា “ប៊ិបទឹកបន្ត” គឺជាការជ្រមុជទឹក ។ ប៊ិបទឹកបន្តគឺជាពិធីសាសនាដើម្បីប្រកាសជាសាធារណះអំពី អ្នកមានជំនឿថ្មីចំពោះព្រះគ្រិស្ត និងការប្តេជ្ញាចិត្តរបស់អ្នកក្នុងការដើរតាមទ្រង់ ។ ការ ដែលគេជ្រមុជអ្នកទៅក្នុងទឹក គឺជានិម្មិតសញ្ញាថាអ្នកត្រូវបានកប់ក្នុងផ្នូរជាមួយព្រះ គ្រិស្ត ។ ហើយសកម្មភាពលើកអ្នកចេញពីក្នុងទឹកមកវិញ គឺជានិម្មិតសញ្ញាថាអ្នក បានរស់ឡើងវិញជាមួយព្រះគ្រិស្ត ។ ការធ្វើប៊ិបទឹកបន្ត គឺជាការបង្ហាញខ្លួនអ្នក ថាបានស្លាប់ បានកប់ និងបានរស់ឡើងវិញជាមួយព្រះគ្រិស្ត (Romans 6:3-4) ។
ការប៊ិបទឹកបន្តមិនមែនជាអ្វីដែលអាចសង្គ្រោះអ្នកទេ ។ ការប៊ិបទឹកបន្តមិនអាច លុបលាងនូវអំពើបាបរបស់អ្នកបានទេ ។ ការប៊ិបទឹកបន្តគឺជាជំហាននៃការស្តាប់បង្គាប់ ការ ប្រកាសជាសាធារណះនូវជំនឿលើព្រះគ្រិស្តតែមួយអង្គគត់ថាជាអ្នកសង្គ្រោះ ជីវិតអ្នក ។ ការប៊ិបទឹកបន្ត គឺជារឿងសំខាន់ព្រោះថាជាជំហាននៃការស្តាប់បង្គាប់ និង ការប្រកាសជាសាធារណះនូវជំនឿលើព្រះគ្រិស្តរបស់អ្នក ព្រមទាំងការប្តេជ្ញាចិត្តរបស់ អ្នកចំពោះទ្រង់ ។ បើអ្នកបាន ត្រៀមខ្លួនរួចរាល់ដើម្បីប៊ិបទឹកបន្ត ចូរនិយាយប្រាប់ លោកអាចារ្យឲ្យលោកបានដឹងអំ ពីរឿងនេះផង ។
English
ខ្ញុំទើបតែបានដាក់ចិត្តដាក់កាយជឿលើព្រះយេស៊ូវ ឥឡូវតើត្រូវធ្វើអ្វីទៀត?