settings icon
share icon
សំណួរ

តើអ្វីទៅជាផែនការនៃការសង្គ្រោះ?

ចម្លើយ


តើអ្នកហេវទេ? មិនមែនជាការហេវរបស់រាងកាយទេ តែចង់សួរថាតើអ្នកហេវចង់បានអ្វីបន្ថែមទៀតសំរាប់ជីវិតអ្នកទេ? តើមានអ្វីស្ថិតនៅក្នុងជំរៅខ្លួនប្រាណអ្នកដែលធ្វើឲ្យអ្ន កមានអារម្មណ៍មិនអាចបំពេញបំណងរបស់ខ្លួនបានឬទេនោះ? បើអ្នកមានអារម្មណ៍បែបនេះ ព្រះយេស៊ូវ គឺជាផ្លូវសំរាប់អ្នក! ។ ព្រះយេស៊ូវបានមានបន្ទូលថា “ខ្ញុំជានំបុ័ងនៃជីវិត ។ អ្នកណាដែលមករកខ្ញុំ នឹងមិនដែលមានអារម្មណ៍ហេវហត់ទៀតឡើយ ហើយអ្នកដែលមាន ជំនឿលើខ្ញុំនឹងមិន ដែលស្រេកឃ្លានទៀតដែរ” (John 6:35)

តើអ្នកឆ្ងល់ណាស់មែនទេ? តើអ្នកធ្លាប់ដែលមានអារម្មណ៍ថាហាក់ដូចជាមិនអាចរកផ្លូវ ឬគោលបំណងក្នុងជីវិតឃើញទេ? តើអ្នកដែលមានអារម្មណ៍ថា ហាក់ដូចជាមាននរណា ម្នាក់បានបិទភ្លើងជីវិត ហើយអ្នកមិនអាចរកកុងតាក់ឃើញមែនទេ? បើដូច្នេះមែន មានតែ ព្រះយេស៊ូវទេគឺជាផ្លូវ! ។ ព្រះយេស៊ូវបានប្រកាសអះអាងថា “ខ្ញុំជាពន្លឺនៃពិភពលោក ។ នរណាក៏ដោយដែលដើរតាមខ្ញុំ នឹងមិនដែលដើរទៅក្នុងផ្លូវងងិតទេ តែនឹងមានពន្លឺនៃជីវិត” (John 8:12)

តើអ្នកដែលមានអារម្មណ៍ថា ជីវិតរបស់អ្នកត្រូវបានគេចាក់សោរជាប់ដែរឬទេ? ហើយ អ្នកបានសាកល្បងបើកទ្វារទាំងអស់នោះ តែអ្វីដែលអ្នកបានជួបប្រទះ គឺជាភាពទទេស្អាត និងគ្មានន័យអ្វីឡើយមែនទេ? តើអ្នកកំពុងតែរកផ្លូវចូលទៅក្នុងជីវិតដែលអ្នកប្រាថ្នាចង់ បានឬទេ? បើដូច្នេះមែន គឺមានតែព្រះយេស៊ូវទេដែលជាផ្លូវ! ។ព្រះយេស៊ូវទ្រង់បានប្រកាសថា “ខ្ញុំគឺជាទ្វារ នរណាក៏ដោយដែលចូលតាមច្រកទ្វារនេះ នឹងបានទទួលការជួយសង្គ្រោះ ។ គាត់នឹងចូលមក ហើយចេញទៅវិញ រួចបានជួបនឹងអ្នកគង្វាលដ៏ល្អមួយរូប” (John 10:9)

តើអ្នកដ៏ទៃតែងតែធ្វើឲ្យអ្នកខកចិត្តមែនទេ? តើអ្នកធ្លាប់មានទំនាក់ទំនងដែលមិនស៊ីជំរៅ និងពោរពេញទៅដោយភាពទទេស្អាតឬទេ? តើអ្នកធ្លាប់មានអារម្មណ៍ថា មនុស្សគ្រប់ គ្នាហាក់បីដូចជាចាំតែកេញចំណេញពីអ្នកមែនទេ? បើដូច្នេះមែន មានតែព្រះយេស៊ូវទេគឺជាផ្លូវ! ។ ព្រះយេស៊ូវទ្រង់បានមានបន្ទូលថា “ខ្ញុំជាអ្នកគង្វាលចៀមដ៏ល្អមួយរូប ។ អ្នកគង្វាលចៀមដ៏ល្អ យកជីវិតទៅប្តូរនឹងសត្វចៀមរបស់ខ្លួន ។ ខ្ញុំជាអ្នកគង្វាលចៀមដ៏ល្អ ខ្ញុំស្គាល់សត្វចៀមរបស់ខ្ញុំ ហើយសត្វចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំដែរ” (John 10:11, 14)

តើអ្នកមានដែលឆ្ងល់ថា តើនឹងមានអ្វីកើតឡើងបន្ទាប់ពីជាតិនេះទេ? តើអ្នកដែលមានអារម្មណ៍នឿយណាយនឹងវត្ថុសំរាប់ជីវិតដែលពោរពេញទៅដោយភាពពុកផុយ និង មានច្រែះចាប់ទេ? តើពេលខ្លះ អ្នកមានដែលឆ្ងល់ថាជីវិតនឹងមានន័យឬទេ? តើអ្នកចង់មាន ជីវិត ក្រោយពីអ្នកស្លាប់ទេ? បើដូច្នេះ មានតែព្រះយេស៊ូវទេគឺជាផ្លូវ! ។ ព្រះយេស៊ូវទ្រង់បានប្រកាសថា “ខ្ញុំជាអ្នកដែលរស់ឡើងវិញ និងជាជីវិត ។ អ្នកដែលជឿលើខ្ញុំ នឹងមានជីវិតរស់នៅ បើទោះជាអ្នកនោះស្លាប់ទៅហើយក៏ដោយ ។ នរណាក៏ដោយដែលរស់នៅជាមួយខ្ញុំ ហើយជឿ លើខ្ញុំ នឹងមិនអាចស្លាប់បានទេ” (John 11:25-26)

តើអ្វីទៅជាផ្លូវដែលបាននិយាយរៀបរាប់ខាងលើ? តើអ្វីទៅជាសច្ចធម៌? តើអ្វីទៅជា ជិវិត? ព្រះយេស៊ូវទ្រង់ឆ្លើយដូចតទៅ “ខ្ញុំគឺជាផ្លូវ គឺជាសច្ចធម៌ និងជាជីវិត ។ គ្មាននរ ណាអាចចូលដល់ព្រះបិតាដោយមិនឆ្លងកាត់តាមរយះខ្ញុំឡើយ” (John 14:6)

ការស្រេកឃ្លានរបស់អ្នកគឺជាការស្រេកឃ្លានខាងផ្លូវចិត្ត ហើយមានតែព្រះយេស៊ូវទេ ទើបអាចបំពេញនូវការស្រេកឃ្លាននេះបាន ។ មានតែព្រះយេស៊ូវទេជាអ្នកដែលអាច កំចាត់ភាពងងិតឲ្យអស់បាន ។ ព្រះយេស៊ូវគឺជាច្រកទ្វារចូលទៅកាន់ជិវិតដែលពោរពេញ ទៅដោយភាពរីករាយ ។ ព្រះយេស៊ូវគ្រិស្តគឺជាមិត្ត និងជាអ្នកគង្វាលដែលអ្នកកំពុងតែស្វែងរក ព្រះយេស៊ូវគឺជាជីវិត នៅក្នុងជាតិនេះនិងជាតិក្រោយ ។ ព្រះយេស៊ូវគឺជាមាគ៌ានៃការសង្គ្រោះ!

មូលហេតុដែលនាំឲ្យអ្នកមានអារម្មណ៍ហេវ មូលហេតុនដែលនាំឲ្យអ្នកមានអារម្មណ៍ថា វង្វេងក្នុងភាពងងិត មូលេហតុដែលនាំឲ្យអ្នករកអត្ថន័យរបស់ជីវិតមិនឃើញ គឺដោយសារតែ អ្នកបំបែកខ្លួនចេញពីព្រះ ។ ព្រះគម្ពីរបានប្រាប់យើងថា យើងទាំងអស់គ្នាសុទ្ធតែមានបាបជាប់ នឹងខ្លួន ដូច្នេះហើយទើបយើងមិនអាចរស់នៅជាមួយព្រះបាន (Ecclesiastes 7:20; Romans 3:23) ។ ការដែលបេះដូងអ្នកនាំឲ្យមានអារម្មណ៍ល្ហល្ហេវ គឺដោយសារតែព្រះបានបាត់បង់ ពីជីវិតរបស់អ្នក ។ ព្រះបង្កើតយើង សំរាប់ឲ្យយើងមានទំនាក់ទំនងជាមួយនឹងព្រះអង្គ ។ ដោយសារ តែយើងមានអំពើបាប ទើបទំនាក់ទំនងរបស់យើងជាមួយនឹងព្រះត្រូវបានកាត់ផ្តាច់ អ្វីដែលរឹតតែអាក្រក់ជាងនេះទៅទៀតនោះគឺ អំពើបាបរបស់អ្នកនឹងបំបែកអ្នកឲ្យដាច់ ចេញពីព្រះជារៀងរហូត គឺទាំងក្នុងជាតិនេះនិងជាតិក្រោយ (Romans 6:23; John 3:36)

តើបញ្ហាមួយនេះអាចដោះស្រាយបានដោយរបៀបណា? ព្រះយេស៊ូវគឺជាផ្លូវ! ។ ព្រះយេស៊ូវទទួលយកអំពើបាបរបស់យើងធ្វើជារបស់ទ្រង់ (2 Corinthians 5:21) ។ ព្រះយេស៊ូវទ្រង់សុគតជំនួសយើង (Romans 5:8) ទទួលទណ្ឌកម្មជំនួសយើង ។ បីថ្ងៃក្រោយមក ព្រះយេស៊ូវ ទ្រង់មានព្រះជន្មឡើងវិញ ដើម្បីបង្ហាញពីជ័យជំនះរបស់ទ្រង់លើអំពើបាប និងសេចក្តី ស្លាប់ (Romans 6:4-5) ។ ហេតុអ្វីបានជាព្រះអង្គធ្វើដូច្នោះ? ព្រះយេស៊ូវទ្រង់ឆ្លើយនឹងសំណួរនេះដោយព្រះអង្គឯងថា “គ្មាននរណាអាចផ្តល់សេចក្តីស្រឡាញ់ធំជាងព្រះអង្គបានទេ ព្រះអង្គបូជាជិវិតទ្រង់ដើម្បីមិត្តរបស់ទ្រង់” (John 15:13) ។ ព្រះអង្គសុគត ដើម្បីអាចរស់នៅបាន បើអ្នកដាក់ជំនឿរបស់អ្នកលើទ្រង់ ហើយជឿថាការសុគតរបស់ទ្រង់គឺជាការសងនូវអំពើ បាបរបស់អ្នក រាល់អំពើបាបរបស់អ្នកនឹងត្រូវបានទទួលការលើកលែងទោស នឹងជំរះ ឲ្យចេញឆ្ងាយពីអ្នក ។ ក្រោយពីនោះមកអ្នកនឹងបានជួបនូវភាពស្ងប់អារម្មណ៍ ។ អំពូលភ្លើង នឹងត្រូវបានបើកឲ្យភ្លឺ ។ អ្នកនឹងបានជួបនូវជីវិតដ៏ពេញចិត្តមួយ ។ អ្នកនឹងបានស្គាល់នូវ មិត្តពិតរបស់អ្នក និងអ្នកគង្វាលចៀមដ៏ល្អ ។ អ្នកនឹងបានដឹងថាអ្នកនៅមានជីវិត ក្រោយ ពីអ្នកស្លាប់ទៅ ជីវិតដែលរស់ឡើងវិញ នៅក្នុងឋានសួគ៌ សំរាប់ភាពជាអមតៈជាមួយព្រះយេស៊ូវ! ។

“សំរាប់ព្រះទ្រង់ស្រឡាញ់នូវពិភពលោកដែលទ្រង់បានប្រទានជូនបុត្រាតែមួយព្រះអង្គរបស់ទ្រង់ ហើយអ្នកណាក៏ដោយឲ្យតែជឿលើបុត្រារបស់ទ្រង់ នឹងមិនស្លាប់ តែមានជីវិតជាអមតៈ” (John 3:16)

ក្រោយពីអានអត្ថបទនេះហើយ តើអ្នកមានបានសំរេចចិត្តចូលសាសនាគ្រិស្តទេ? បើដូច្នេះមែនសូមគូសលើប៊ូតុងដែលសរសេរថា “ថ្ងៃនេះខ្ញុំបានសំរេចចិត្តចូលសាសនាគ្រិស្ត”

English



ត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។

តើអ្វីទៅជាផែនការនៃការសង្គ្រោះ?
Facebook icon Twitter icon Pinterest icon Email icon
© Copyright Got Questions Ministries