សំណួរ
តើព្រះយេស៊ូវគ្រិស្តជានរណា?
ចម្លើយ
តើព្រះយេស៊ូវគ្រិស្តជានរណា? មិនដូចគ្នាទៅនឹងសំណួរ “តើព្រះមានមែនឬទេ?” មនុស្សមួយចំនួនតូចបានសួរថា តើព្រះយេស៊ូវគ្រិស្តមានពិតមែនឬទេ ។ ជាទូទៅគេព្រមទទួលថា ព្រះយេស៊ូវគ្រិស្តគឹជាមនុស្សពិតប្រាកដ ដែលបានរស់នៅនាប្រទេស អ៊ីស្រាអែលកាលពីជិត២០០០ឆ្នាំមុន ។ ការជជែកដេញដោលចាប់ផ្តើមពេលដែលគេលើកយកប្រ ធានបទពីអត្តសញ្ញាណពេញលេញរបស់ព្រះអង្គមកជជែកគ្នា ។ ស្ទើរតែគ្រប់សាសនាធំៗទាំងអស់បានប្រៀនប្រដៅថា ព្រះយេសស៊ូវគ្រិស្តគឺជាប្រូហ្វេតមួយរូប ឬជាព្រះសាស្តាដ៏ អស្ចារ្យមួយរូប ឬជាព្រះដែលចាប់កំណើតជាមនុស្ស ។ បញ្ហានៅត្រង់ថា ព្រះគម្ពីរបាន សរសេរទុកថា ព្រះយេស៊ូវទ្រង់ពិតជាមិនមែនត្រឹមតែជាប្រូហ្វេតមួយរូប ឬជាព្រះសាស្តាដ៏ អស្ចារ្យមួយរូប ឬជាព្រះដែលចាប់កំណើតជាមនុស្ស តែប៉ុណ្ណោះទេ ។
លោក C.S. Lewis បានសរសេរនៅក្នុងសៀវភៅរបស់លោកដែលមានចំណងជើងថា គ្រាន់តែជាគ្រិស្តសាសនាតែប៉ុណ្ណោះ ដូចតទៅ «“នៅទីនេះ ខ្ញុំគ្រាន់តែព្យាយាមការពារនរណាម្នាក់ពីការនិយាយពាក្យមិនបានការដែលមនុ ស្សទូទៅតែងតែយកមកប្រើចំពោះ ព្រះយេស៊ូវគ្រិស្ត” ពួកគេទាំងនោះនិយាយថា “ខ្ញុំត្រៀមខ្លួនរួចរាល់ព្រមទទួលយកព្រះយេស៊ូវថាជាកំពូល ព្រះសាស្តាខាងសីលធម៌ តែខ្ញុំមិនទទួលស្គាល់ចំពោះការដែលទ្រង់ប្រកាសថា ព្រះអង្គគឺ ជាព្រះនោះឡើយ”» ។ នេះជាពាក្យមួយដែលយើងមិនត្រូវនិយាយចេញមកជាដាច់ខាត ។ មនុស្សម្នាក់ដែលគ្រាន់តែជាមនុស្ស សាម័ញ្ញមួយរូប ហើយយកពាក្យបែបនេះមកនិយាយ ចំពោះព្រះយេស៊ូវ មិនមែនជាគ្រូគំរូខាង សីលធម៌អ្វីឡើយ ។ អ្នកនោះអាចជាមនុស្សឆ្កួត ដែលមានលក្ខណះដូចមនុស្សដែលនិយាយថាខ្លួនជាស៊ុតស្ងោរ ឬក៏អ្នកនោះគឺជាបិសាចនរក អ្នកត្រូវតែធ្វើការជ្រើសរើសមួយរបស់អ្នក ថាអ្នកជឿពាក្យបុរសម្នាក់នោះ ឬជឿថាព្រះយេស៊ូវជាបុត្ររបស់ព្រះ ថាព្រះអង្គជាមនុស្សឆ្កួត ឬជាអ្វីដែលអាក្រក់ជាងនេះទៅទៀត ។ អ្នកអាចបិទមាត់គេកុំឲ្យនិយាយពាក្យឆ្កួតៗបែបនេះទៀត អ្នកអាចស្តោះទឹកមាត់ដាក់គេ ហើយសម្លាប់គេ ដោយសារតែគេជាបិសាច ឬអ្នកអាចដើរតាមគន្លងជើងរបស់គេ ហើយហៅគេម្នាក់នោះថាព្រះ ព្រះជាម្ចាស់ ។ តែឥឡូវយើងសូមមិន លើកយកការនិយាយឥតបានការរបស់បរសម្នាក់នោះចំពោះពាក្យថាគាត់ជាគ្រូដ៏ល្អខាងសីលធម៌ឡើយ ។ គាត់មិនបានទុកនូវជំរើសនោះបើកចំហរសំរាប់យើងទេ ។ ហើយគាត់ក៏មិនមានបំណងធ្វើដូច្នេះដែរ ។
ដូច្នេះ តើព្រះយេស៊ូវបានប្រកាសថាទ្រង់ជាអ្វី? ។ តើព្រះគម្ពីរបានសរសេរថាទ្រង់ជានរណា? ជាដំបូង ចូរក្រឡេកមើលបន្ទូលរបស់ព្រះអង្គដែលបានចារទុកក្នុង John 10:30 “ខ្ញុំនឹងព្រះបិតា គឺតែមួយ” ។ បើស្តាប់មួយភ្លែតទៅ ព្រះបន្ទូលបែបនេះហាក់ដូចជាមានន័យថា ព្រះយេស៊ូវ មិនបានប្រកាសថាទ្រង់ជាព្រះនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ បើយើងងាកមកមើលនូវប្រតិកម្មរបស់ជនជាតិជ្វីបចំពោះបន្ទូលរបស់ព្រះអង្គ “ពួកជ្វីបទាំងអស់នោះ និយាយថា យើងមិនមែនយកដុំថ្មចោលទៅលើអ្នក ដោយសារតែរឿងទាំងអស់នេះទេ តែយើងធ្វើបែបនេះក៏ព្រោះតែពាក្យប្រមាថដល់ព្រះរបស់អ្នក ដែលថាអ្នកគ្រាន់តែជាមនុស្ស សាម័ញ្ញមកសំអាងខ្លួនថាជាព្រះ” (John 10:33) ។ ពួកជ្វីបនាំគ្នាយល់ថាបន្ទូលរបស់ព្រះយេស៊ូវ ប្រកាសថាទ្រង់ជាព្រះ ។ នៅក្នុងកំណាព្យតទៅនេះ ព្រះយេស៊ូវទ្រង់មិនដែល កែតម្រូវនូវ ការយល់ខុសរបស់ពួកជ្វីបទាំងនោះទេ “ខ្ញុំមិនដែលប្រកាសថាខ្លួនជាព្រះទេ” ។ បន្ទូលមួយឃ្លានេះមានន័យថា ព្រះយេស៊ូវមានបន្ទូលយ៉ាងពិតប្រាកដថា ទ្រង់ជាព្រះ តាមពាក្យបន្ទូលមួយឃ្លាទៀតគឺ “ខ្ញុំនិងព្រះបិតារបស់ខ្ញុំគឺតែមួយ” (John 10:30) ។ ចំពោះឧទាហរណ៍មួយ ផ្សេងទៀតដែលមាននៅក្នុង John 8:58 សរសេរថា ព្រះយេស៊ូវបានប្រកាសថា “ខ្ញុំសូមប្រាប់អ្នករាល់គ្នាអំពីការពិតមួយ ខ្ញុំមកទីនេះតាំងពីមុនអាប្រាហាមចាប់កំណើតទៅទៀត!” ។ ជាថ្មីម្តងទៀត ដើម្បីឆ្លើយតបទៅនឹងព្រះបន្ទូលមួយឃ្លានេះ ពួកជ្វីបបាននាំគ្នារើសដុំថ្ម បំណងចោលទៅលើព្រះអង្គថែមទៀត (John 8:59) ។ ព្រះយេស៊ូវគ្រិស្តទ្រង់បាន ប្រកាសពីអត្តសញ្ញាណ របស់ទ្រង់ថា “ខ្ញុំគឺ” គឺជាការភាសាដែលនិយាយដោយត្រង់នៅក្នុង គម្ពីរសញ្ញាចាស់ គឺជាព្រះនាមរបស់ព្រះ (Exodus 3:14) ។ ហេតុអ្វីបានជាពួកជ្វីបទាំងនោះចង់យកដុំថ្មចោលទៅលើព្រះយេស៊ូវ ប្រសិនបើព្រះអង្គមិនបានមានបន្ទូលពាក់ព័ន្ធទៅនឹងការប្រមាថដល់ព្រះទេនោះ? ។
John 1:1 បាននិយាយថា “ពាក្យនោះគឺមានន័យថាព្រះ” ។ John 1:14 បាននិយាយទៀតថា “ពាក្យនោះបានក្លាយទៅជាការពិត” ។ ទ្រង់បញ្ជាក់យ៉ាងច្បាស់ថាព្រះយេស៊ូវមានសាច់ឈាមជាព្រះ។ លោកថូម៉ាសដែលជាសាវ័ករបស់ព្រះយេស៊ូវ បានហៅព្រះយេស៊ូវថា “ព្រះជាម្ចាស់របស់ទូលបង្គំ” (John 20:28) ។ ព្រះយេស៊ូវមិនបានកែតម្រូវចំពោះភាសាដែលសាវ័ករូបនេះប្រើទេ ។ សាវ័កផូលពិពណ៌នាព្រះអង្គដូចតទៅ “ ព្រះដ៏អស្ចារ្យនិងជាអ្នកសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រិស្ត” (2 Peter 1:1) ។ ព្រះបិតាក៏ទ្រង់បានធ្វើជាសាក្សីចំពោះអត្តសញ្ញាណដ៏ពេញលេញរបស់ព្រះយេស៊ូវផងដែរ “ចំពោះបុត្រា ទ្រង់មានបន្ទូលថា “ឧ៏ព្រះជាម្ចាស់ បល្ល័ងរបស់ទ្រង់នឹងនៅស្ថិតស្ថេរជារៀងរហូត ហើយភាពស្អាតស្អំនឹងក្លាយជាអាជ្ញា នៅក្នុងរាជាណាចក្ររបស់ទ្រង់” ប្រូហ្វេតគម្ពីរសញ្ញាចាស់ នៃព្រះគ្រិស្ត បានប្រកាសពីភាពជាអាទិទេពរបស់ព្រះអង្គ “សំរាប់ពួកយើង ទារកបានកើតមកហើយ សំរាប់យើង ទ្រង់បានប្រទានបុត្រាមកឲ្យហើយ ហើយរដ្ឋបាលនឹងស្ថិតនៅលើការទទួលខុស ត្រូវរបស់ទ្រង់ ។ ទ្រង់នឹងត្រូវបានគេហៅថាជាអ្នកផ្តល់ឧ៏វាទដ៏អស្ចារ្យ ជាព្រះដ៏មានចេស្តា ជាបិតាដែលមានជីវិតអមតះ ជាព្រះអង្គម្ចាស់នៃសន្តិភាព” ។
ដូច្នេះ ដូចដែលលោក C.S. Lewis បានប្រកែកអះអាងថា ការដែលយើងជឿថា ព្រះយេស៊ូវជាព្រះសាស្តាដ៏ល្អមួយរូប គឺមិនមែនជាជំរើសតែមួយឡើយ ។ មានការបង្ហាញ ឲ្យឃើញយ៉ាងច្បាស់ និងមិនអាចប្រកែកបានមួយទៀតគឺ ព្រះយេស៊ូវបានប្រកាសថាទ្រង់ ជាព្រះ ។ បើទ្រង់មិនមែនជាព្រះទេ នោះបានន័យថាទ្រង់គឺជាមនុស្សភូតកុហក ហើយ ទ្រង់ក៏មិនមែនជាប្រូហ្វេត មិនមែនជាព្រះសាស្តាដ៏ល្អ ឬក៏ជាព្រះមកចាប់ជាតិអ្វីដែរ ។ ក្នុង បំណងលើកយកព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រិស្តមកពន្យល់ “អ្នកប្រាជ្ញ” សម័យថ្មីបានអះ អាងអំពី “ប្រវិត្តិសាស្រ្តពិតរបស់ព្រះយេស៊ូវ” ទ្រង់មិនបានមានបន្ទូលនូវចំណុចជាច្រើន ដែលព្រះគម្ពីរបាននិយាយ អំពីទ្រង់ ។ តើយើងជានរណាបានជាចង់ប្រកែកជាមួយពាក្យ របស់ព្រះ ចំពោះអ្វីដែលព្រះយេស៊ូវទ្រង់បានមានបន្ទូល ឬអ្វីដែលទ្រង់មិនបានមានបន្ទូល នោះ? តើ “អ្នកប្រាជ្ញ” ដែលកើតមក ២០០០ឆ្នាំក្រោយព្រះគ្រិស្តអាចយល់ បានច្បាស់នូវអ្វី ដែលព្រះយេស៊ូវបានមានបន្ទូល ឬមិនបានមានបន្ទូល ជាងអ្នកដែលបានរស់នៅជាមួយ ព្រះអង្គ បំរើទ្រង់ ហើយត្រូវបានព្រះយេស៊ូវ បង្រៀនដោយផ្ទាល់ទៀតនោះ? (John 14:26) ។
ហេតុអ្វីបានជាសំណួរអំពីអត្តសញ្ញាណពិត របស់ព្រះយេស៊ូវ មានសារះសំខាន់បែបនេះ? តើហេតុអ្វីបានជាមានបញ្ហាបើទោះបីជាព្រះយេស៊ូវ ជាព្រះ ឬមិនមែនជាព្រះទេនោះ? ហេតុផលសំខាន់បំផុត ដែលថាព្រះយេស៊ូវជាព្រះ គឺនៅត្រង់ថា បើទ្រង់មិនមែនជាព្រះ ការសុគតរបស់ព្រះអង្គ នឹងមិនគ្រប់គ្រាន់សំរាប់ការសងទៅលើទណ្ឌកម្មចំពោះអំពើបាបរបស់ ពិភពលោកទាំងមូលបានឡើយ (Romans 5:8; 2 Corinthians 5:21) ។ ព្រះយេស៊ូវត្រូវតែជាព្រះ ដើម្បីឲ្យទ្រង់អាចសងនូវបំណុលកម្មរបស់យើងបាន ។ ព្រះយេស៊ូវត្រូវតែជាមនុស្ស ដើម្បីឲ្យ ទ្រង់អាចសុគតបាន ។ ការសង្គ្រោះគឺអាចកើតឡើងបានតាមរយះជំនឿលើព្រះយេស៊ូវគ្រិស្ត! ភាពជាអាទិទេពរបស់ព្រះគ្រិស្តនេះហើយ ទើបទ្រង់គឺជាផ្លូវតែមួយគត់ចំពោះការសង្គ្រោះ ។ ភាពជាអាទិទេពរបស់ទ្រង់ នាំឲ្យទ្រង់អះអាងថា “យើងជាផ្លូវ និងជាសច្ចះធម៌នៃជីវិត ។ គ្មាននរណាម្នាក់អាចចូលមកដល់ព្រះបិតាបានទេ បើមិនឆ្លងតាមរយះយើងនោះ” (John 14:6)
English
តើព្រះយេស៊ូវគ្រិស្តជានរណា?