សំណួរ
តើការទទួលយក ព្រះយេស៊ូវគ្រិស្ត ធ្វើជាអ្នកសង្គ្រោះផ្ទាល់ខ្លួន មានន័យយ៉ាងដូចម្តេច?
ចម្លើយ
តើអ្នកមានធ្លាប់ទទួលយកព្រះយេស៊ូវគ្រិស្តធ្វើជាអ្នកសង្គ្រោះផ្ទាល់ខ្នួនឬទេ? មុននឹងអ្នកឆ្លើយនូវសំណួរនេះ សូមអនុញ្ញាតិឲ្យខ្ញុំពន្យល់ពីខ្លឹមសារនៃសំណួរជាមុនសិន ។ ជាដំបូងអ្នកត្រូវតែយល់ឲ្យបានច្បាស់អំពីពាក្យថា “ព្រះយេស៊ូវគ្រិស្ត” “ផ្ទាល់ខ្លួន” “អ្នកសង្គ្រោះ” ។
តើព្រះយេស៊ូវគ្រិស្តព្រះអង្គជានរណា? មនុសស្សជាច្រើនទទួលស្គាល់ថា ព្រះយេស៊ូវគ្រិស្ត ជាមនុសស្សល្អមួយរូប ជាកំពូលព្រះសាស្តា ឬក៏ជាប្រូហ្វេតរបស់ព្រះ ។ ពាក្យទាំង អស់នេះ សឹងតែពិតទាំងអស់ចំពោះការពិពណ៌នាព្រះយេស៊ូវ តែភាសាទំាងអស់នេះមិនបាន កំណត់ឲ្យច្បាស់លាស់ឡើយថាព្រះអង្គជានរណាពិតប្រាកដ ។ ព្រះគម្ពីរប្រាប់យើងថា ព្រះយេស៊ូវមានសាច់ឈាមជាព្រះ គឺព្រះអង្គជាព្រះដែលបានក្លាយខ្លួនជាមនុស្សសាម័ញ្ញ (សូមអានបន្ថែមត្រង់ John 1:1,14 ) ។ ព្រះអង្គបានយាងចុះមកកាន់ផែនដី ដើម្បីមកបង្រៀន មកព្យាបាល មកកែត្រូវ និងមកលើកលែងទោសឲ្យយើងទាំងអស់គ្នា ព្រមទាំងបូជាព្រះជន្ម ដើម្បីយើងផងដែរ! ។ ព្រះយេស៊ូវគ្រិស្តគឹជាព្រះ ជាអ្នកបង្កើតលោក និងជាព្រះដែល មានមហិទ្ធិឬទ្ធិ ។ តើអ្នកដែលធ្លាប់ទទួលស្គាល់ថាដូច្នោះដែរឬទេ?
តើអ្នកសង្គ្រោះជាអ្វី ហើយហេតុអ្វីបានជាយើងត្រូវការអ្នកសង្គ្រោះ? ព្រះគម្ពីររៀបរាប់ ប្រាប់យើងថា យើងទាំងអស់គ្នាសុទ្ធតែមានអំពើបាបជាប់នឹងខ្លួន យើងទាំងអស់គ្នាសុទ្ធតែ បានប្រព្រឹត្តនូវអំពើបិសាច (Romans 3:10-18) ។ ជាលទ្ធផលនៃអំពើបាបដែលយើងបាន ប្រព្រឹត្ត វាមានតម្លៃសមរម្យចំពោះការខ្ញាល់របស់ព្រះ និងការកាត់សេចក្តីរបស់ទ្រង់ ។ ការដាក់ទោស ដែលសមរម្យតែមួយគត់ចំពោះរាល់អំពើបាបដែលយើងប្រព្រឹត្តប្រឆាំងនឹងព្រះ គ្មានព្រំដែន ហើយអមតៈ គឺជាការដាក់ទោសដោយគ្មានព្រំដែនមួយ (Romans 6:23; Revelation 20:11-15) ។ ហេតុនេះហើយ ទើបយើងទាំងអស់គ្នាត្រូវការអ្នកសង្គ្រោះ! ។
ព្រះយេស៊ូវគ្រិស្ត ទ្រង់យាងចុះមកកាន់ផែនដី ហើយសុគតនៅទីនេះ ។ ដោយព្រះអង្គ មានឈាមជ័រជាព្រះ ការចូលទីវង្គតរបស់ព្រះអង្គ គឺជាការប៉ូវសងដោយគ្មានដែនកំណត់ ចំពោះអំពើបាបរបស់យើង (2 Corinthians 5:21) ។ ទ្រង់សុគតដើម្បីទទួលទណ្ឌ កម្មនៃអំពើបាបរបស់យើងទាំងអស់គ្នា (Romans 5:8) ។ ទ្រង់ជាអ្នកសងនូវបំណុលនៃ អំពើបាបជំនួសយើងទាំងអស់គ្នា ។ ពេលដែលព្រះអង្គទ្រង់មានព្រះជន្មឡើងវិញ គឺជាការ បង្ហាញថា ការចូលទីវង្គតរបស់ព្រះអង្គ មានភាពគ្រប់គ្រាន់ដើម្បីទូទាត់នឹងទណ្ឌកម្មនៃអំពើ បាបរបស់យើង ។ ដោយហេតុនេះហើយទើបទ្រង់គឺជាអ្នកសង្គ្រោះយើងទាំងអស់គ្នា តែមួយ អង្គគត់ (John 14:6; Acts 4:12)! ។ តើអ្នកជឿហើយឬនៅថាព្រះយេស៊ូវគឺជាអ្នក សង្គ្រោះអ្នកតែមួយអង្គគត់? ។
តើព្រះយេស៊ូវជាអ្នកសង្គ្រោះ “ផ្ទាល់ខ្លួន” របស់អ្នកមែនទេ? មានមនុស្សជាច្រើនយល់ថាការធ្វើជាគ្រិស្តសាសនិកគឺគ្រាន់តែជាការចូលវិហារ ដើម្បីសូត្រធម៌ ធ្វើពិធីផើ្សងៗខាង សាសនា មិនមែនយើងបានប្រព្រឹត្តអំពើបាបជាក់លាក់ណាមួយ ហើយចូលទៅលុបលាងបាបឡើយ ។ នោះមិនមែនជាគ្រិស្តសាសនិកទេ ។ គ្រិស្តសាសនិកពិតប្រាកដគឺ ជាការមានទំនាក់ ទំនងផ្ទាល់ខ្លួនជាមួយព្រះយេស៊ូវគ្រិស្ត ។ ការទទួលយកព្រះយេស៊ូវគ្រិស្តមកធ្វើជាអ្នក សង្គ្រោះផ្ទាល់ខ្លួនរបស់អ្នក ដែលមានន័យថាគឺជាការដាក់ជំនឿផ្ទាល់ខ្លួនរបស់អ្នកទៅលើព្រះ គ្មាននរណាមួយអាចត្រូវព្រះជួយសង្គ្រោះបានតាមរយះជំនឿ របស់អ្នកដទៃឡើយ ។ គ្មាននរណាមួយអាចត្រូវបានទទួលការលើកលែងទោសចំពោះការប្រព្រឹត្តអំពើបាបរបស់ខ្លួន ឡើយ ។ ផ្លូវតែមួយគត់ដែលអាចជួយសង្គ្រោះបានគឺការទទួលយក ព្រះយេស៊ូវមកធ្វើ ជាអ្នកសង្គ្រោះផ្ទាល់ខ្លួនរបស់អ្នក ហើយជឿលើមរណភាពរបស់ទ្រង់ថាជា ការសងនូវរាល់ ទង្វើបាបរបស់អ្នក និងការដែលព្រះអង្គមានព្រះជន្មឡើងវិញគឺជាការធានានូវជិវិតអមតៈ (John 3:16) ។ តើព្រះយេស៊ូវគ្រិស្តជាអ្នកសង្គ្រោះផ្ទាល់ខ្លួនអ្នកហើយឬនៅ? ។
ប្រសិនបើអ្នកចង់ទទួលយកព្រះគ្រិស្តមកធ្វើជាអ្នកសង្គ្រោះផ្ទាល់ខ្លួនរបស់អ្នក សូម ភាវនា ដូចតទៅ ។ សូមចងចាំថា ការសូត្រពាក្យសសើរនេះ ឬពាក្យសសើរផ្សេងទៀត អ្នកនឹងមិនបានទទួលការស្រោចស្រង់ពីព្រះជាម្ចាស់ទេប្រសិនបើអ្នកគ្មានជំនឿលើទ្រង់ ។ មានតែការជឿលើព្រះគ្រិស្តទេទើបអ្នកអាចរួមផុតពីអំពើបាបបាន ។ ពាក្យសូត្រសសើរនេះ គឺជាការបញ្ជាក់អំពីជំនឿរបស់អ្នកចំពោះព្រះអង្គ ហើយថ្លែងអំណរគុណ ចំពោះទ្រង់ដែលបាន ជួយស្រោចស្រង់អ្នក ។ “ព្រះជាម្ចាស់ ទូលបង្គំដឹងថាទូលបង្គំមានកំហុសចំពោះព្រះអង្គ ហើយ ទូលបង្គំសមតែទទួលទោស ។ ទូលបង្គំបានងាកចេញពីអំពើបាបទាំងនោះ មានជំនឿ ស៊ុបចំពោះការសង្គ្រោះរបស់ព្រះអង្គ ។ ទូលបង្គំសូមអរព្រះគុណចំពោះការសង្គ្រោះនិងការអភ័យទោសរបស់ព្រះអង្គ ដែលជាអំណោយសំរាប់ជីវិតអមតៈរបស់ទូលបង្គំ! សាធុ!”
ក្រោយពីអានអត្ថបទនេះហើយ តើអ្នកមានបានសំរេចចិត្តចូលសាសនាគ្រិស្តទេ? បើដូច្នេះមែនសូមគូសលើប៊ូតុងដែលសរសេរថា “ថ្ងៃនេះខ្ញុំបានសំរេចចិត្តចូលសាសនាគ្រិស្ត”
English
តើការទទួលយក ព្រះយេស៊ូវគ្រិស្ត ធ្វើជាអ្នកសង្គ្រោះផ្ទាល់ខ្លួន មានន័យយ៉ាងដូចម្តេច?