settings icon
share icon
សំណួរ

តើគ្រិស្តសាសនិកជាអ្វី?

ចម្លើយ


បើតាមវចនានុក្រមផាសាអង់គ្លេស Webster សរសេរថា គ្រិស្តសាសនិកគឺជា “មនុស្សដែលមានជំនឿលើព្រះយេស៊ូវថាជាព្រះគ្រិស្ត ឬអ្នកដែលមានជំនឿលើសាសនាដែល ប្រៀនប្រដៅដោយ ព្រះយេស៊ូវ” ។ ពេលដែលនេះគឺជាចំណុចចាប់ផ្តើមដ៏ល្អមួយ ដើម្បីឲ្យ យល់ពីពាក្យថា គ្រិស្តសាសនិកជាអ្វីនោះ វាមានការខ្វះបន្តិចបន្តួចនូវចំណុចជាក់ស្តែងដែល មានចែងនៅក្នុងព្រះគម្ពីរ អំពីថាតើការក្លាយខ្លួនជាគ្រិស្តសាសនិកមានន័យយ៉ាងដូចម្តេចនោះ ត្រង់នេះក៏គ្មានអ្វីខុសពីនិយមន័យដែលសាសនាផ្សេងៗបាននិយាយចំពោះ សាសនារបស់ ពួកគេដែរ ។

ពាក្យថាគ្រិស្តសាសនិកបានត្រូវលើកយកមកនិយាយចំនួនបីដង នៅក្នុងគម្ពីរសញ្ញាថ្មី (Acts 11:26; Acts 26:28; 1 Peter 4:16) ។ សាវ័កដំបូងគេរបស់ព្រះយេស៊ូវគ្រិស្តត្រូវបានគេ ហៅថា “គ្រិស្តសាសនិក” នៅស្រុក Antioch (Acts 11:26) ។ ការហៅដូច្នេះ ពីព្រោះថា ការ ប្រព្រឹត្តិ សកម្មភាព និងការនិយាយរបស់ពួកគេ មានលក្ខណះដូចជាព្រះគ្រិស្ត ។ ពាក្យនេះ ត្រូវបានប្រើមុនគេដោយអ្នកស្រុកដែលមិនបានទទួលការសង្គ្រោះនៅស្រុក Antioch ដែល ជាភាសាសំរាប់និយាយចំអកមើលងាយ ឬជាឈ្មោះថ្លុកកំប្លែងសំរាប់ហៅអ្នកកាន់សាសនាគ្រិស្ត ។ ពាក្យនេះមានន័យត្រង់ថា “ជាបក្សពួក ឬជាក្រុមរបស់ព្រះគ្រិស្ត” ឬ “អ្នកដែលកាន់លទ្ធិគ្រិស្ត ឬអ្នកដើរតាមព្រះគ្រិស្ត” ដែលមានអត្ថន័យស្រដៀងទៅនឹងនិយមន័យរបស់វចនានុក្រម Webster ដែរ ។

ជារឿងអភ័ព្វកន្លងមកជាយូរ ពាក្រថា “គ្រិស្តសាសនិក” បានបាត់បង់ នូវសារះសំខាន់ ដ៏ធំធេងរបស់ខ្លួន ហើយជាញឹកញាប់ត្រូវបានគេប្រើសំរាប់ហៅតែអ្នកដែលអនុវត្តនូវលទ្ធិគ្រិស្ត ឬអ្នកដែលមានតម្លៃសិលធម៌ខ្ពស់ ជំនួសឲ្យអ្នកចាប់កំណើតថ្មីម្តងទៀតសំរាប់ដើរតាមព្រះ គ្រិស្តយ៉ាងពិតប្រាកដ ។ មនុស្សជាច្រើនដែលមិនជឿឬមិនទុកចិត្តលើព្រះយេស៊ូវគ្រិស្ត ចាត់ទុកខ្លួនជាគ្រិស្តសាសនិក ពីព្រោះថាពួកគេតែងតែចូលព្រះវិហារ ឬក៏ដោយសារតែពួកគេរស់ នៅក្នុងប្រទេសដែល ”កាន់សាសនាគ្រិស្ត” ។ តែការចូលព្រះវិហារ ការជួយសង្គ្រោះអ្នកក្រក្សត់ ឬការធ្វើជាមនុស្សល្អ មិនអាចធ្វើឲ្យអ្នកក្លាយខ្លួនជាគ្រិស្តសាសនិកបានទេ ។ ដូចអ្នកនិពន្ធលទ្ធិសាសនាគ្រិស្តមួយរូបបានលើកឡើងថា “ការចូលព្រះវិហារ មិនមែនធ្វើឲ្យអ្នកក្លាយជា គ្រិស្តសាសនិកឡើយ ក៏ដូចជាយើងយកឡានទៅធ្វើនៅអែរោងជាងដូច្នោះដែរ គឺមិនមែនបានន័យថាអ្នកជាជាងជួសជុលរថយន្តឡើយ” ។ ការធ្វើជាសមាជិករបស់ព្រះវិហារ ចូលរួមពិធីសូត្រធម៌ជាប់ជាប្រចាំ ហើយបរិច្ចាកមាសប្រាក់ដល់ព្រះវិហារ មិនអាចអ្វើឲ្យអ្នកក្លាយជា គ្រិស្តសាសនិកបានឡើយ ។

ព្រះគម្ពីរបានប្រៀនប្រដៅថា ព្រះមិនអាចទទួលយើងតាមយះអំពើល្អដែល យើងបាន ធ្វើនោះទេ ។ Titus 3:5 បានរៀបរាប់ថា “មិនមែនតាមរយះការប្រព្រឹត្តិត្រឹមត្រូវដែល យើងបានអនុវត្ត ប៉ុន្តែគឺដោយសារតែសេចក្តីមេត្តារបស់ទ្រង់ ទើបទ្រង់សង្គ្រោះយើង តាមរយះការដុះលាងនូវបុនភាវកម្ម និងការបន្តអាយុរបស់ព្រលឹងពិសិដ្ឋឡើងវិញ” ។ ដូច្នេះ គ្រិស្តសាសនិក គឺជាអ្នកដែលកើតមកម្តងទៀត ដោយសារព្រះ (John 3:3; John 3:7; 1 Peter 1:23) និងបានដាក់នូវជំនឿនិងការទុកចិត្តរបស់ខ្លួនទៅលើព្រះយេស៊ូវគ្រិស្ត ។ Ephesians 2:8 បានរៀបរាប់ប្រាប់យើងថា “អ្នកត្រូវបានជួយសង្គ្រោះតាមរយះជំនឿរបស់អ្នក គឺដោយសារតែ ភាពអនុគ្រោះរបស់ព្រះ គឺមិនមែនដោយសារអ្នកទេ គឺជាអំណោយរបស់ព្រះ” ។ គ្រិស្តសាសនិក ពិតប្រាកដគឺជាអ្នកបានដឹងនូវកំហុសចំពោះអំពើបាបដែលខ្លួនបានប្រប្រព្រឹត្ត ហើយដាក់ នូវជំនឿនិងការទុកចិត្តមកលើព្រះយេស៊ូវគ្រិស្តតែមួយព្រះអង្គគត់ ។ ជំនឿមិនមែនបានន័យថា ការដើរតាមពាក្យប្រៀនប្រដៅរបស់សាសនា ឬជាច្បាប់ខាងសិលធម៌ ឬជាគោលកំណត់ នូវអ្វីដែលត្រូវ និងមិនត្រូវធ្វើនោះទេ ។

គ្រិស្តសាសនិកពិតគឺជាបុគ្គលដែលបានដាក់នូវជំនឿ និងការទុកចិត្តទៅលើព្រះយេស៊ូវ គ្រិស្ត និងទទួលស្គាល់ការពិតថា ទ្រង់សុគតនៅលើឈើឆ្កាង គឹជាការលុបលាងនូវអំពើបាប ហើយការដែលទ្រង់មានព្រះជន្មឡើងវិញនៅថ្ងៃទីបី គឺដើម្បីបង្ហាញនូវជ័យជំនះលើសេចក្តីស្លាប់ និងដើម្បីផ្តល់ជូននូវជិវិតអមតះចំពោះអ្នកដែលជឿលើទ្រង់ ។ John 1:12 បាននិយាយ ប្រាប់យើងថា “ក៏ប៉ុន្តែ មនុស្សយ៉ាងច្រើនទទួលយកព្រះអង្គ ព្រះអង្គផ្តល់សិទ្ធិឲ្យពួកគេក្លាយ ជាបុត្ររបស់ព្រះ” ។ ដោយពិតទៅ គ្រិស្តសាសនិកពិតប្រាកដ គឺជាបុត្ររបស់ព្រះ ដែលជា ផ្នែកមួយនៃគ្រួសារពិតរបស់ព្រះ ហើយជាអ្នកដែលបានទទួលនូវជីវិតថ្មីនៅក្នុងព្រះគ្រិស្ត ។ ចំណុចសំគាល់ចំពោះគ្រិស្តសាសនិកពិតគឺការស្រឡាញ់អ្នកដទៃ និងធ្វើតាមពាក្យបន្ទូលរបស់ព្រះ (1 John 2:4; 1 John 2:10)

ក្រោយពីអានអត្ថបទនេះហើយ តើអ្នកមានបានសំរេចចិត្តចូលសាសនាគ្រិស្តទេ? បើដូច្នេះមែនសូមគូសលើប៊ូតុងដែលសរសេរថា “ថ្ងៃនេះខ្ញុំបានសំរេចចិត្តចូលសាសនាគ្រិស្ត”

English



ត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។

តើគ្រិស្តសាសនិកជាអ្វី?
Facebook icon Twitter icon Pinterest icon Email icon
© Copyright Got Questions Ministries